គូស្នេហ៍តារាថៃ៣គូនេះបង្ហាញភាពផ្អែមល្ហែមមិនឈប់ឈរតាម Instagram !

ថ្មីៗ​នេះ​គូស្នេហ៍​តារា​ថៃ​ជាច្រើន​បាន​ចែករំលែក​ភាព​ផ្អែមល្ហែម​របស់​ពួកគេ​នៅលើ​បណ្តាញ​សង្គម Instagram ដ៏​ពេញនិយម។

Alek Teeradetch និង Bow Maylada

នៅថ្ងៃទី 24 ខែមេសា Alek Teeradetch បានបង្ហោះរូបថតរបស់គាត់ជាមួយនឹងផ្កាដែលគាត់ទទួលបានពី Bow Maylada នៅលើ Instagram ។ មិនតែប៉ុណ្ណោះ គាត់បាន tag រូបនាងនៅក្នុងសារបង្ហោះផងដែរ ជាមួយ​គ្នា​នេះ  Bow Maylada បាន​ទទួល​បាច់​ផ្កា​ពី​មិត្ត​ប្រុស​វិញ​នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា។

Nadech Kugimiya និង Yaya Urassaya

ថ្មីៗនេះ Yaya Urassaya បានចែករំលែករូបថតរបស់នាងជាមួយ Nadech Kugimiya នៅលើ Instagram ផ្ទាល់ខ្លួនរបស់នាងជាមួយនឹងចំណងជើងថា “នឹកបង” ។ បន្ទាប់មក Nadechបានបញ្ចេញមតិលើរូបថតថា “បងនឹកជាងបន្ថែមទៀត” ។

Mark Prin និង Kimmy Kimberley សម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសស្វីស Mark Prin និង Kimmy Kimberley បានបង្ហោះរូបថតផ្អែមល្ហែមជាច្រើននៅលើ Instagram របស់ពួកគេ។ គួរបញ្ជាក់ផងដែរថា Markបានស្នើរសុំតារាស្រីនៅទីនោះ បន្ទាប់ពីមានទំនាក់ទំនងស្នេហាអស់រយៈពេល ៨+ ឆ្នាំមកហើយ។