ត្រូវបានទំលាយថាកូនប្រុសភ្លោះរបស់ Chompoo ច្រណែននឹងប្អូនស្រីតែលាយលំនឹងការស្រលាញ់!

សម្រាប់កូនស្រីពៅរបស់ Abigail Rangsi Singpipat ដែលជាអ្នកស្នងមរតកទី៣របស់តារាល្បីប្រចាំប្រទេស Chompoo Araya និងស្វាមី Not Wisarut ដែលពេលនេះបានបើកភ្នែកមើលពិភពលោកបានមួយខែហើយ។ ពេលនេះកូនស្រីពៅកាន់តែគួរ​ឱ្យ​ស្រលាញ់​ណាស់​ មាន​បង​ប្អូន​ប្រិយ​មិត្ត​ស្រលាញ់​រាប់​អាន​គ្នា​តាំង​ពី​មិន​ទាន់​កើត។

ហ្វេនតាមដាន រូបភាពតាម IG របស់អ្នកមា្ដយ Chompoo ហើយគេបាន​ឃើញ​ការ​អភិវឌ្ឍ​របស់​ក្មេង​ស្រី​គ្រប់​ពេល។ ថ្មីៗនេះ Chompoo បានបង្ហោះរូបភាពរបស់ Nong Abigail ដែលពេលនេះចេញរូបរាងច្បាស់ពិតប្រាកដគឺស្រស់ស្អាតមែនទែន។
មិនតែប៉ុណ្ណោះ គេក៏ឃើញថាកូនប្រុសភ្លោះដែលជាបងតែងតែនៅចាំមើលប្អូនជានិច្ចទោះជាពេលខ្លះ​ ​ច្រណែន​នឹង​ប្អូន​ស្រី​ម្នាក់​នេះ​ដែលទាក់ទាញការចាប់អារម្មណ៍ទាំងស្រុងរបស់ឪពុកម្ដាយផងដែរ។
Eriya