ហ្វេនៗរំភើបចិត្តជំនួស Jonny សមាជិកក្រុម NCT ដែលបានជួបជាមួយតារាល្បីៗហូលីវូដជាច្រើនរូបនៅពិធីសប្បុរសធម៌ធំបំផុត Met Gala 2022

Met Gala ប្រចាំឆ្នាំ2022 ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 2 ខែឧសភា នៅ Metropolitan Museum of Art ក្នុងទីក្រុងញូវយ៉ក។ Met Gala គឺជាព្រឹត្តិការណ៍រៃអង្គាសប្រាក់ដែលធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែឧសភា ហើយវាគឺជាព្រឹត្តិការណ៍ម៉ូតដ៏ធំបំផុតប្រចាំឆ្នាំដែលទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈពីជុំវិញពិភពលោក។

Johnny ដែលជាសមាជិកក្រុមKPOP ធំបំផុត NCT បានដើរលើកម្រាលព្រំក្រហមជាមួយនឹងប្រធានផ្នែករបស់ប្រេន Peter Do  ខណៈពេលដែលតារាសម្ដែងស្រីល្បីកូរ៉េ Jung Ho Yeon ថតជាមួយប្រធានផ្នែកច្នៃប្រឌិតរបស់ Louis Vuitton Nicolas Ghesquière និងតារាសម្តែងអាមេរិក Emma Stone ។
នៅក្នុង Instagram Stories របស់ Johnny វិចិត្រកររូបនេះបានបង្ហោះរូប Selfie ដែលគាត់បានថតជាមួយ “Squid Game” តារា Jung Ho Yeon នៅក្នុងព្រឹត្តិការណ៍នោះ បន្ថែមពីលើរូបថតជាមួយ Gigi Hadid, Anderson .Paak និងច្រើនទៀត។
Eriya