Margie សោកស្ដាយខ្លាំងមិនបានឃើញឆាកសុំរៀបការរបស់Mark-Kimដោយផ្ទាល់ មានតែសន្យាជួបជុំគ្នាជប់លៀងនៅផ្ទះរបស់ខ្លួន!

កន្លងមកគេដឹងថា តារាសម្ដែងស្រី Margie Rasa ជាមិត្តភក្ដិជិតស្និទ្ធនៅក្រុមមិត្តភក្ដិជាមួយគ្នានឹង Mark Prin, Kimmy Kimberly, Yaya Urassaya និងNadech Kugimiya។ ទន្ទឹមនឹងនេះដែរ​ គេក៏ឃើញថាកំពូលតារាល្បីទាំង៤នាក់ដែលជាមិត្តភក្ដិរបស់នាងបាននាំទៅលេងនៅអ៊ឺរ៉ុប ហើយ Markក៏បានសុំKimberly រៀបការនៅប្រទេសស្វីសដែលមាន Nadech-Yayaជាសាក្សីស្នេហ៍ផងដែរ។

Margie ក៏បានទម្លាយថាខ្លួនមិនបានទៅដើរលេងជាមួយមិត្តសម្លាញ់ដោយសារតែឈឺមុនឡើងយន្តហោះ៣ថ្ងៃហើយធ្វើឱ្យនាងមិនបានឃើញការសុំរៀបការដោយផ្ទាល់ភ្នែក។
ក្រោយ​មក​នាង​បាន​លាតត្រដាង​ដំណឹង​ល្អ​ពី​មិត្ត​ជិតស្និទ្ធ​របស់​នាងKimberly ដែលមិនទាន់រកពេលជួបគ្នាបានបន្ទាប់មកពីដំណើរកំសាន្តវិញ ព្រោះ​តាំង​ពី​អ្នក​ទាំង​ពីរ​ត្រឡប់​មក​វិញ​មាន​ការងារ​ច្រើន ប្រហែល​ជា​មិន​បាន​ជួប​គ្នា​ក្នុង​ខែ​នេះ​ទេប៉ុន្តែពួកគេប្រហែលជាមានពិធីជប់លៀងនៅផ្ទះ Margie ព្រោះ Mark-Kim ចង់ញ៉ាំសាច់ជ្រូកអាំងជុំគ្នាម្ដង។ ។