បែកធា្លយការហើយ! Pancake-Mee បើកចិត្តនិយាយរឿងល្អៗដែលឆ្លងមករួមគ្នាតែភ្លេចខ្លួនបែកធ្លាយថ្ងៃរៀបការខែ…..! មានវីដេអូ
Pancake បណ្ដើរលោកអធិការ Mee ទៅបើកចិត្តនិយាយរឿងរ៉ាវល្អៗរួមគ្នានិងថ្ងៃមង្គលដែលត្រូវបានរៀបចំឡើងមិនយូរទៀតនោះទេ
ក្រោយពីតារាសម្ដែងស្រី Pancake Khemanit និងម្ចាស់ចិត្តលោក អធិការ Mee, វរសេនីយ៍ទោ Saksunthorn Premanon បានបង្ហោះរូបភាពរួមគ្នាជារូបភាពតុក្កតាខ្លាឃ្មុំមួយគូរក្នុងឈុតអាពាហ៍ពិពាហ៍ ធ្វើអោយគ្រប់គ្នាសង្ស័យថាអ្នកទាំងពីរច្បាស់ជាមានដំណឹងល្អឆាប់ៗនេះ ព្រោះក្រោយពីសង្កេតឃើញហេសថេកជាប្រយោគថា #រឿងរ៉ាវល្អៗរបស់Pan Mee
ជាក់ស្ដែងនៅថ្ងៃទី 3 ឧសភា សាមីខ្លួនទាំងពីរបានមកអង្គុយបើកចិត្តនិយាយតាមរយៈ IG ដោយរៀបរាប់ជាប្រយោកខេបសិនថា “#រឿងរ៉ាវល្អៗរបស់Pan Mee អនុញ្ញាត្តអាបឌេតពត៌មានតាមរយៈនេះបន្ទិចហើយណាចា អគុណគ្រប់គ្នាដែលជាកំលាំងចិត្តអោយមករហូតចា ស្រលាញ់ៗៗៗៗ”
ព្រមទាំងមានប្រាប់ទៀតថា “កំពុងមានរឿងរ៉ាវល្អៗ ពិតមែនជារឿងរ៉ាវជីវិតយើងទាំងពីរនាក់ អគុណដែលបានផ្ញើរសារកំលាំងចិត្តចូលមក ជាកំលាំងចិត្តនៃក្ដីស្រលាញ់និងតាមដានមករហូត ពេលនេះកំពុតត្រៀមកម្មវិធីរៀបផែនការផ្សេងៗ ដោយរៀបចំឡើងនៅខែមិថុនាថ្ងៃទី 10 ចំណែកឯកម្មវិធីជប់លៀងផ្សេងៗសូមតាមដានមើលបន្ដទៀត តែទោះជាយ៉ាងណាច្បាស់ជាមាន”
អត្ថបទដោយ : នីត្តា






















