សួរថាតើនរណាយល់អារម្មណ៍មួយនេះ? Toey ទោះបីរាងស្អាតយ៉ាងនិងហើយតែក៏នៅមានបញ្ហារឿងខោវអាវព្រោះបញ្ហាមកពីជើងនាងវា…..! មានរូបភាព
ជាតារាស្រីមួយរូបទោះជានាងតែងខ្លួនក្នុងស្ទាយអ្វីម៉ូតអ្វីក៏មើលទៅសមសួនត្រូវភ្នែកតែទាំងអស់ សម្រាប់តួឯកស្រីរាងល្អិតយ៉ាង Toey Jarinporn ប៉ុន្ដែឃើញស្ទីលហ្វេសិនឡូយៗចឹងពិតមែនក៏មានបញ្ហារឿងទំហំឈុតខ្លាំងណាស់ដែរ មូលហេតុដោយសារតែនាងមានរាងតូចល្អិត ពេលខ្លះឈុតដែលទិញមកធំជាងខ្លួនពេក ជាពិសេសទិញតាមអនឡាយរឹតតែជាបញ្ហាព្រោះមើលមិនឃើញជាក់ស្ដែក
ដោយជាក់ស្ដែងនៅថ្ងៃទី 2 ឧសភា 2022 សាម៉ីខ្លួនបានបង្ហាញរូបរបស់នាងខណៈពេលស្លៀកខោវជើងវែងដែលបានកម្មុងទិញពីអនឡាយ ប៉ុន្ដែជើងវែងហួសនិស្ស័យ រហូតដល់សាម៉ីខ្លួននាងសរសេរឃ្លាអមជាមួយថា “គ្រប់ពេល!!! កម្មុង់ខោវមក ត្រូវយកន្ដ្រៃកាត់ចោល គ្រប់ពេលដូចគ្នា! នរណាយល់អារម្មណ៍មួយនេះខ្លះ? ខោវវាអត់ខុសទេ តែខុសៗត្រង់ខ្លួនខ្ញុំនិងឯង”
មិត្តៗនិងអ្នកគាំទ្រនាំគ្នាចូលមកខមិនបង្អាប់ជាច្រើនថា មិនដឹងថាត្រូវសើចឬក៏អាណិតល្អទេ ចំណេកឯក្រមុំៗជាច្រើនទៀតក៏ចូលមកនិយាយពីបញ្ហានេះដូចគ្នា ព្រោះតែធ្លាប់ជួបដូចគ្នា អ្នកខ្លះក៏ប្រាប់ទៀតថាមិនបាច់កាត់ទេពាក់ទាំងអញ្ចឹងទៅស្ទាយថ្មី 55
អត្ថបទដោយ : នីត្តា










