ចាប់គូរលេងៗតិចមែនទែនទៅ! Kao Suphatsara មកដោយស្មគ្រ័ចិត្តសួរ Great Warintorn ត្រង់ៗថា…..មើល caption ហើយគួអោយសង្ស័យ! មានរូបភាព

មានសកម្មភាពថ្មីៗផ្ញើរហ្វេនៗបានដឹងទៀតហើយ សម្រាប់តារាប្រុសរូបសង្ហាអារម្មណ៍ល្អយ៉ាង Great Warintorn ដោយមួយរយៈធំនេះមិនថាសាម៉ីខ្លួនត្រូវងាកខ្លួនចាប់អ្វីធ្វើអ្វីក៏ក្លាយជាទីចាប់អារម្មណ៍ទាំងអស់

ជាពិសេសបំផុតនោះគឺរូបភាពថ្មីចុងក្រោយដែល Great បានផុសនិងមានឃ្លាបង្កប់អត្ថន័យថា “ទ្រូងមាន់ត្រូវមានអ្នកប្រលាក់ មនុស្សខូចចិត្តត្រូវមានអ្នកជំនួស” ធ្វើអោយម្នាក់ៗសង្ស័យពេញប្រទេសថាសាម៉ីខ្លួនតាំងចិត្តផ្ញើរទៅអោយស្រីស្អាតណាម្នាក់ដែលកំពុងប្ដូរឋានៈជាអ្នក single តើមែនទេ?

After Footer (Active) - damrei Mr1 Zone2

រហូតមកដល់ពេលថ្មីៗនេះខាង Kao Suphatsara តារាសម្ដែងល្បីឈ្មោះ ដែលគ្រប់គ្នានាំគ្នាជំរុញអោយនាងហើយនិងកំលោះសង្ហាប្ដូរឋានៈមកជាអ្នកសិក្សាចិត្តគ្នាវិញ ទើបខាងស្រីចូលមកប្រាប់ថា “ប្រាប់ពួកយើងតើមែនទេៗៗៗៗ”

អ្នកគាំទ្រដែលបានឃើញនាំគ្នាថែមបន្លែជាច្រើនទៀតអោយព្រមទាំងអោយមេដៃអោយបេះដូងពេញទឹកពេញដី

អត្ថបទដោយ​ : នីត្តា