Nine Naphat មុខក្រហមបន្ទាប់ពីត្រូវ Kanchai សួរថាហេតុអ្វីបានជាមិនសេពគប់ជាមួយ Baifern!

មានពេលដ៏គួរឱ្យស្រលាញ់ ទាល់តែអ្នកគាំទ្រ លើកទឹកចិត្ត ឱ្យប្តូរពីគូស្នេហ៍ក្នុងឆាក ទៅជាគូស្នេហ៍ពិត សម្រាប់ តារាសម្ដែងស្រីល្បី Baifern Pimchanok និង តារាប្រុសសង្ហា Nine Naphat ។ គេក៏ធ្វើការ សម្ភាសអ្នកទាំងពីរ នៅតែបញ្ជាក់ថា ឋានៈពួកគេពេលនេះគ្រាន់តែជាមិត្តនឹងគ្នា ទោះបីជា Moo Pimphaka ម្ដាយរបស់Nine ស្រលាញ់ Baifern ខ្លាំងប៉ុនណាក៏ដោយ។

ថ្មីៗនេះ ក្នុងកម្មវិធី Wan Kanchai Talk ពិធីករKanchai បានសួរសំណួរមួយថា ហេតុអ្វីព្រមទាក់ទងជាមួយនឹង Baifern? លោក NineNapat ក៏តបវិញថាពួកគេនៅតែជាមិត្តនឹងគ្នា ពីការងារដែលយើងបានសម្ដែងធ្វើឱ្យ​គេ​ចូល​ចិត្តឃើញពួកគេជាគូស្នេហ៍ ហើយលោកក៏សប្បាយចិត្តខ្លាំងណាស់ វាមានន័យថាយើងសម្រេចបាននូវគោលបំណងនៃការងាររបស់ពួកគេទាំងពីរ។ គេក៏សួរទៀតថាតើពួកគេមានឱកាសសេពគប់គ្នាទេ? Nine ក៏ឆ្លើយថាពេលនេះមិន​មាន​ឱកាស​ទេប៉ុន្តែ​ថ្ងៃ​អនាគត​គ្មាន​នរណា​ដឹង​ទេ។
Eriya