Peach Phachara បង្ហោះរូបភាពក្រុមគ្រួសារលើកដំបូងបន្ទាប់ពីឪពុកម្តាយលែងលះគ្នា!

តារាសម្ដែងប្រុស Peach Phachara Chirathivat បានបង្ហោះរូបថតគ្រួសារដ៏កក់ក្តៅជាមួយឪពុកម្ដាយ និងប្អូនស្រីក្នុងថ្ងៃដ៏សំខាន់បំផុតរបស់ Pie-Khemanat Chirathivat ដែលជាប្អូនស្រីពៅ ដែលរៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែក Graphic Communication Design នៅ Central Saint Martins ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

លោកក៏បានបង្ហោះរូបជុំគ្រួសារជាមួយនឹងcaption ថា “To your new beginning. May you find your own special artistic voice and carve out your path in the career ahead. There will be good times and dark days; you may experience many mistakes but those are the part of the process so enjoy the ride, kid. Congratulations @pine.kmn p.s. whatever the case might be; we, family, got your back.”

ក្នុងន័យភាសាខ្មែរ “ទីបំផុតបានបញ្ចប់ការសិក្សាពីផ្ទះ ដើម្បីចាប់ផ្តើមថ្មីរបស់ប្អូនហើយ សូមឲ្យប្អូនស្វែងរកសំឡេងសិល្បៈពិសេសរបស់ប្អូន ហើយក្នុងអាជីពនាពេលខាងមុខ។ ពេលនោះប្អូននឹងមានពេលល្អ និងថ្ងៃងងឹត អាចនឹងជួបនូវកំហុសជាច្រើន ប៉ុន្តែវាគឺជាផ្នែកនៃដំណើរការអញ្ជឹងហើយចូលប្រលូកឱ្យណាណីទៅ ក្មេងស្រីតូច! អបអរសាទរ @pine.kmn p.s. ទោះក្នុងករណីណាក៏ដោយ ពួកយើង ក្រុមគ្រួសារ នៅចាំគាំទ្រពីក្រោយ។