មានរឿងអ្វីបានជា Kan Napat ពោលពាក្យអគុណដល់បង A Supachai ដោយប្រើពាក្យថា អ្នកចំរៀងស្រែៗម្នាក់នេះគ្មានថ្ងៃបំភ្លេចបងនោះទេ!! មានរូបភាព
Kan Napat អគុណបង A Supachai គម្រប់ខួប 12 ឆ្នាំក្នុងវិស័យសិល្បៈ ពីតារាចម្រៀងស្រុកស្រែក្លាយជាតារាចម្រៀងល្បីឈ្មោះសំណព្វចិត្តហ្វេនៗ បើមិនមានបងក៏មិនមានខ្ញុំក្នុងថ្ងៃនេះដែរ
រីកចម្រើនធំធាត់មកក្នុងវិស័យសិល្បៈយ៉ាងរឹងមុំា សម្រាប់អ្នកចម្រៀងសំបូរស្នេហ៍យ៉ាង Kan Napat ដែលពេលនេះឈរជើងជាប់ក្នុងការងារសិល្បៈអស់រយៈពេល 12 ឆ្នាំហើយ ដោយសាម៉ីខ្លួនបានរៀបចំអាហារពេលល្ងាចទុកជាការតបស្នងដល់ហ្វេនៗ ធ្វើអោយមានមនុស្សម្នាជាច្រើនចូលមកសម្ដែងការអបអរសាទរចំពោះភាពជោគជ័យរបស់ Kan រួមទាំងអ្នកបណ្ដុះបណ្ដាលអ្នកចាត់ការផ្ទាល់ខ្លួនយ៉ាងបង A Supachai ដែលបានចូលមកសម្ដែងក្ដីរីករាយជាមួយប្អូន ធ្វើអោយកើតមានរឿងគួអោយស្រលាញ់ៗឡើង
ដោយថ្មីៗនេះ Kan បានបង្ហោះសារអគុណហ្វេនៗថា “អគុណបងៗដែលធ្វើអោយថ្ងៃមានអារម្មណ៍ថាលឿនមែនទែន 12 ឆ្នាំដែលយើងបានជួបគ្នាលើកដំបូង អគុណដែលធ្វើអោយយើងស្រលាញ់ខ្លួនឯងហើយស្រលាញ់អ្នកដែលគួតែស្រលាញ់ពួកយើងខ្លាំងឡើងៗៗៗ អួយៗៗៗមានក្ដីសុខខ្លាំងណាស់ #12thgunnapatanniversary #ដើរទៅមុខជាមួយគ្នាបន្ដទៀតណា”
ក្រោយមក A Supachai ក៏បានចូលទៅខមិនសម្ដែងការត្រេកអរជាមួយប្អូនថា “សប្បាយចិត្តជំនួសប្អូនផងណាចា លើកក្រោយសុំទៅជាមួយម្នាក់ផងណាចា ស្រលាញ់ៗៗៗ”
ហើយខាង Kan ក៏បានឆ្លើយតបវិញដោយពាក្យសុភាពនិងកក់ក្ដៅថា “ស្រលាញ់បង A ខ្លាំងដូចគ្នា 12 ឆ្នាំមុនអ្នកចម្រៀងស្រុកស្រែម្នាក់នេះមិនដែលបំភ្លេចបងទេ មិនមានបងក៏មិនខ្ញុំក្នុងថ្ងៃនេះដែរ លើកក្រោយមកមែនណាចា អញ្ចើញខ្ញុំក្រែងចិត្ត”
អត្ថបទដោយ : នីត្តា





















