តារាចម្រៀង ព្រាប សុវត្ថិ បង្ហាញអារម្មណ៍ក្នុងចិត្តបែបនេះ ក្រោយទទួលគោរមងារ «ឧកញ៉ា»

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថាពេលនេះកំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» ដល់លោក ធ្វើឲ្យមហាជននិងអ្នកសិល្បៈជាច្រើន បាននាំគ្នាចូលរួមអបអរសាទរយ៉ាងខ្លាំងថែមទៀតផង។

ក្នុងនោះផងដែរ ងាកទៅចាប់អារម្មណ៍កំពូលតារាចម្រៀងរូបនេះវិញ ក្រោយទទួលបានគោរងារ «ឧកញ៉ា» លោកគ្មានអ្វីក្រៅពីការរំភើបចិត្ត បានបានបង្ហោះសារអរព្រះគុណចេញពីចិត្តយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមក្រាបថ្វាយបង្គំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បពិត្រព្រះករុណាជីវិតតម្កល់លើត្បូងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមថ្លែងអំណរព្រះរាជគុណ ប្រកបដោយសមានចិត្តសប្បាយរីករាយបំផុត ដែលព្រះករុណាថ្លៃវិសេស ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ផ្តល់គោរមងារ «ឧកញ៉ា» ដល់ទូលព្រះបង្គំជាខ្ញុំ។

ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ អរគុណ ដ៏ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តដល់ខ្ញុំបាទ ក្នុងការងារសង្គម និង សិល្បៈ។

ខ្ញុំបាទ ព្រាប សុវត្ថិ និង ភរិយា សូមគោរពអរគុណ និង អរគុណ ដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា បងប្អូន មិត្តភក្តិ ដែលបានផ្ញើសារចូលរួមអបអរសាទរដល់ខ្ញុំបាទ ក្នុងឱកាសដ៏ថ្លៃថ្លានេះ»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី