ទោះបីជាតារាយ៉ាងណាក៏ត្រូវជាប់គុក!! លោក khun.chanon ត្រូវជាប់ទោសក្រោយពេលបង្ហាញវត្តមាននៅក្នុងកម្មវិធី Hone-Krase របស់ពិធីករស៊ីសាច់ហុតឈាម!
តាមពិតទៅរឿងនេះចប់បាត់ទៅហើយបើតារាប្រុសជនបង្ករហេតុព្រមសម្រួល ហើយចំណាយថ្លៃថ្នាំអោយជនរងគ្រោះតាមការពិតដែលគេព្យាយាមទាក់ទងប្រាប់គាត់។ ផ្ទុយទៅវិញរឿងកាន់តែធំរហូតដល់ថ្នាក់ជាប់គុក ព្រោះគាត់គេចវេសមិនយកចិត្តទុកដាក់អ្នកជម្ងឺរហូតគេចូលប្តឹងក្នុងកម្មវិធី Hone-Krasae។
តាមទំនៀមរបស់កម្មវិធី ប្រជាជនស្លូតត្រង់ត្រូវតែទទួលបានយុត្តិធម៌ ករណីនេះលោក khun.chanon ខុសទាំងស្រុង បើកបរមិនទាំងស្រវឹងបុកគេ ហើយមិនចង់ចំណាយថ្លៃថ្នាំ។ បន្ទាប់ពីទទួលបាន Call របស់ពិធីករ Num Kanchai តារាប្រុសត្រូវសង្គមរិះគន់ជាខ្លាំង ហើយពេលនេះទោះបីព្រមចាយទាំងអស់មិនតថ្លៃ គាត់ក៏ត្រូវជាប់ទោសដដែល ដេកគុកខ្លីបំផុត ២ ខែ ហើយសងសំនង ៤០០០ បានបន្ថែមទៀត។
សរុបមកជាតារាកាន់តែត្រូវគោរបស្រលាញ់ប្រជាជនធម្មតា គ្មានសិទ្ធប្រើភាពជាតារាមកគម្រាមឬខ្សែរលើចំពោះជនស្លូតត្រង់នោះឡើយ។ ជនរងគ្រោះ និងសង្គមថៃសសើរ និងអរគុណលោក Num Kanchai មែនទែនដែលរកយុត្តិធម៌អោយជនសាមញ្ញ ហើយក៏អរគុណដែលបានបានផ្តល់មេរៀនអោយតារាជាច្រើនរូបទៀតក្នុងថ្ងៃអនាគត។
អត្ថបទដោយ សា





