តួឯកស្រីនាង Mint ឆ្លើយលើកចុងក្រោយឲអស់ការសង្ស័យ​ ទៅចូលរួមមង្គលការ KimberlyនិងMark អត់?

តួឯកស្រីវ័យក្មេងញញឹមស្រស់នាង Mint Chalida ឆ្លើយតបហើយ ក្រោយមានសំណួរសួរទាក់ទងនឹងរូបនាងជាមួយគូស្នេហ៍តារាជិតរៀបការ Mark-Kimberly សង្ឃឹមថាអស់ការសង្ស័យលែងជួបសំណួរបែបនេះ។

ដោយថ្មីៗនេះតួឯកស្រីនាង Mint Chalilda បានចេញមកផ្ដល់បទសម្ភាសន៍ទាក់ទងនឹងកាងារថ្មីៗក្នុងវិថីសិល្បៈរបស់នាង ហើយក៏មានសំណួរសួររូបនាងផងដែរទាក់ទងនឹងពត៌មានល្បីរន្ទឺការជិតរៀបការរបស់គូស្នេហ៍តារាលោក Mark Prin និងតួឯកស្រីនាង Kimberley Anne Woltemas។ ដោយ Mint បានឆ្លើយតបផងដែរថារូបនាងក៏ដឹងពីពត៌មាននេះដែរ នាងថែមទាំងបានចូលទៅ Comment សម្ដែងក្ដីត្រេកអរដល់អ្នកទាំងពីរទៀតផង។ ដល់សួរថាអញ្ចឹងថ្ងៃការ Mint អាចនឹងទៅដែរអត់? រូបនាងក៏បានឆ្លើយតបវិញផងដែរថាប្រាកដជាទៅ តែចាំមើលធៀបអញ្ជើញសិន។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថាតួឯកស្រីនាង Mint Chalida កាលពីច្រើនឆ្នាំមុនគឺជាដៃគូតារាសម្ដែងជាមួយតួឯកប្រុសលោក Mark Prin ព្រមទាំងមានពត៌មានលេចលឺផងដែរថាទាំងគូទាក់ទងគ្នា តែក៏បែកបាក់គ្នាវិញ ទើបធ្វើឲមានអ្នកមកសួរសំណួរ Mint ដូច្នេះ។ ហើយ Mint បានអះអាងយ៉ាងច្បាស់ហើយថាពេលនេះអ្នកទាំង៣មិនមែនបញ្ហាអ្វីនឹងគ្នាទៀតគឺរាប់អានគ្នាធម្មតា ថែមពេលនេះរូបនាងក៏មានគូស្នេហ៍ដែលស្រលាញ់គ្នាល្អូកល្អើនកំពុងទាក់ទងគ្នា១០ឆ្នាំហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ