កាន់តែចាស់កាន់តែហឹរមែន! Ann Thongprasom តែងមុខស្អាតប្លែងមធ្យមទេតែងំត្រង់អាវ…..ឃើញឡើងច្បាស់ចេស!! មានរូបភាព
ជាតារាជើងចាស់ម្នាក់ទៀតដែលចូលចិត្តហាត់ប្រាណខ្លាំងណាស់និងមានរបៀបវិន័យមិនធម្មតាដែរមើលថែខ្លួនឯងបានយ៉ាងល្អ សម្រាប់តារាសម្ដែងស្រីល្បីឈ្មោះនិងមានស្នាដៃជាអ្នកដឹកនាំឆ្នើមយ៉ាង Ann Thongprasom រហូតមកដល់ពេលនេះរូបរាងពិតជាល្អឥតខ្ចោះនិងរឹងមុំា ស្លៀកឈុតអ្វីក៏មើលទៅសមសួនគ្មានទាស់ភ្នែកត្រង់ណានោះទេ
ជាក់ស្ដែងនៅពេលថ្មីៗនេះ Ann Thongprasom បានបង្ហោះរូបនៅក្នុង IG តែងមុខធ្វើសក់ស្អាតទាក់ទាញមានមន្ដស្នេហ៍ តែអ្វីដែលសណ្ដំចិត្តដល់អ្នកមើលបំផុតនោះគឺឈុតដែលនាងកំពុងស្លៀក វាលចំកណ្ដាលដើមទ្រូងបង្ហាញសាច់ឡើងខ្ចីដូចត្រកូនឈ្លក់ទឹកអញ្ចឹង មើលហើយកុំភ្លេចរកថ្នាំបញ្ចុះកំដៅផងណាចា
ហើយខមិនរបស់អ្នកបណ្ដាញសង្គមដែលខមិនមកសុទ្ធតែក្នុងន័យតែមួយថា “ស្អាតខ្លាំងណាស់” ស្ទាយនេះពេញ 10 ពិន្ទុ យូរៗបញ្ចេញម្ដង បញ្ចេញលេងៗផ្អើលមហាជនមែនទែនហើយចា
អត្ថបទដោយ : នីត្តា





















