Chompoo Araya គ្រាន់តែរងចាំតំរង់ជួរទិញតែគុជសោះក៏ផ្អើលអស់មហាជនដែរសំខាន់អ្នកមើលអោយថតរូបនិងអត់មើលដៃម៉ាក់ៗទេ! មានរូបភាព

ជាគូរមិត្តសម្លាញ់ដែលទៅណាមកណាក៏ទៅជាមួយគ្នារហូតដែរ សម្រាប់អ្នកម៉ាក់រូបស្រស់សំណព្វចិត្តហ្វេនៗយ៉ាង Chompoo Araya និងមហាមិត្ត Ploy Chawaporn អោយតែមួយគូរនេះនៅជាមួយគ្នាសូមប្រាប់បានថារឿងហ្វេសិនឆើតឆាយផ្អើលគេផ្អើលឯង ប៉ុណ្ណឹងហើយនៅចូលចិត្តបណ្ដើរគ្នាទៅដើរលេងជាប្រចាំទៀត ហើយអ្វីដែលសំខាន់បានដូរគ្នាថតរូប

ជាក់ស្ដែង (6​ ឧសភា 2022) ម៉ាក់ Chompoo តែងខ្លួនតាមខ្សែអ្នកហ្វេសិនទាន់សម័យចេញក្រៅជាមួយ Ploy ដើរមកដល់ហាងតែគុជ ម៉ាក់ៗទ្រាំមិនបានត្រូវតែឈប់នៅត្រង់និងមួយសិនដាក់មួយកែវទើបអស់ចិត្ត ហើយខណៈពេលកំពុងរងចាំតំរង់ជួរនិង Ploy សុំអោយ Chompoo ថតរូបអោយបន្ទិច ម៉ែពេលនេះដើរតួជាអ្នកថតរូបម្ដងដាក់អោយអស់ដៃតស៊ូដូចជីវិតរស់នៅសព្វថ្ងៃអញ្ចឹង ប៉ុន្ដែត្រូវមិត្តសម្លាញ់បកវិញ លួចថតរូបម៉ាក់ៗពេលកំពុងតាំងចិត្តតាំងថ្លើមថតរូបអោយ ក្បាច់ក្បួរជាងអ្នកឈរអោយថតទៅទៀត ផ្ដេកខ្លួនទៅលិចផ្ដេកខ្លួនទៅកើត ក្រាបផងលុតផង អ្នកថតរូបអាជីពល្មៗមិនអាចដូរបានទេចា

After Footer (Active) - damrei Mr1 Zone2

ហ្វេនៗគ្រាន់តែឃើញភ្លាមប្រាប់ភ្លេតថាគួអោយស្រលាញ់ណាស់ជីវិតពេញទៅដោយភាពរស់រវើក ជំនាញពេញខ្លួន ថែមដោយដៃគូរដៃកង់ Ploy Chawaporn សួរថាក្រដាសក្នុងដៃនិងស្អីគេ “ដៃកំពុងកាន់និង គេជាក្រដាស់លេខរងចាំហា ស្រលាញ់ណាស់ កាន់ជាប់ខ្លាចបាត់អត់បានតែគុជ” 

អត្ថបទដោយ : នីត្តា