Naphat_nine ឱបនំខេករបស់ baifernbah មិនប្រលែងសោះឡើយ! មាននំខេកច្រើនណាស់ដែលស្អាតតែរបស់បៃហ្វឺនត្រូវនៅមុខគេ!

ម្សិលមិញនេះជាថ្ងៃខួបកំណើតរបស់តួឯកប្រុសរយលាន Naphat_nine ដោយគាត់បានទទួលការស្រលាញ់ពីមនុស្សជុំវិញខ្លួននិងអ្នកគាំទ្ររបស់គាត់ជាច្រើនមានទាំងពាក្យជូនពរ កាដូថ្ងៃកំណើត និង Surprise ផ្សេងៗ។ ក្នុងថ្ងៃដ៏គួរអោយចងចាំនេះកញ្ញា baifernbah បានរៀបចំនុំខេកមួយផ្ញើរអោយតារាប្រុស ដែលមកទល់ថ្ងៃនេះម្ចាស់ខួបនៅតែអោយតម្លៃហើយដាក់ជាប់ខ្លួនគាត់គ្រប់ពេល។

លោក Naphat_nine បានផុសរូបជាច្រើននៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ Caption អរគុណទៅកាន់គ្រប់គ្នាថា “សូមអរគុណសម្រាប់គ្រប់ពាក្យជូនពរថ្ងៃកំណើតទាំងអស់! 💙🎉 ❤️❤️#ninenaphat #9naphatbd2022″។ នៅក្នងរូបនោះគាត់បានយកនំខេករបស់ baifernbah មកតាំងនៅពីមុខគេទោះបីវាជានំដែលគាត់ទទួលបានតាំងពីម្សិលមិញក៏ដោយ។

After Footer (Active) - damrei Mr1 Zone2

បណ្តាលអោយហ្វែនៗចាប់អារម្មណ៍ហើយនាំគ្នាសប្បាយចិត្តជាខ្លាំងពីព្រោះយ៉ាងហោចណាស់គ្រប់គ្នាក៏បានដឹងថាទោះបីនៅក្នុងកាល:ទេស:ណាក៏ដោយ baifernbah​ តែងតែសំខាន់បំផុតសម្រាប់តួប្រុសសង្ហារូបនេះ។

អត្ថបទដោយ សា