តំណែកទេពធិតាចិត្តបុណ្យនៅក្នុងជីវិតពិតត្រូវប្រគល់អោយអ្នកនាង sriritajensen ដោយពុំមានហេតុផលអ្វីដែលត្រូវដកវាចេញពីនាងឡើយ។ ជានិច្ចកាលតារាស្រីរូបនេះតែងតែធ្វើរឿងល្អៗអោយប្រជាជន និងទស្សនិកជនបានស្ងើចសសើរពីទឹកចិត្តបរិសុទ្ធរបស់នាង ហើយចុងក្រោយនេះនាងបានបញ្ចេញថ្វីដៃធ្វើម្អូបដើម្បីយកទៅចែកចាយអោយជនអត់ឃ្លាន ខ្វះទីជម្រកចំនួន ១០០នាក់។
បន្ទាប់ពីបានធ្វើរឿងល្អៗរួចតារាស្រីបានផុសវីដេអូសកម្មភាពធ្វើម្ហូបអមជាមួយ Caption ថា “ខ្ញុំបានធ្វើអាហារដែលខ្ញុំចូលចិត្តបំផុតចំនួន ១០០ប្រអប់ទៅចែកអោយបងប្អូននៅម្តុំសួនហ្លួង។ មានមនុស្សច្រើនណាស់ដែលគ្មានទីស្នាក់នៅ គ្មានការងារធ្វើ ហើយគ្មានអាហារសម្រាប់បរិភោគ យើងសូមចូលរួមចំនែកត្រង់ចំនុចនេះដើម្បីជួយអោយគ្រប់គ្នារួចផុតពីវិបត្តិលើកនេះ”។
ការចង់ជួយ ការហ៊ានចំណាយកំលាំង និងពេលវេលាដ៏សែនមមាញឺករបស់នាងបានធ្វើអោយគ្រប់គ្នាឃើញហើយអត់សសើរពីសណ្តានចិត្តរបស់តារាស្រីជាខ្លាំង។ គ្រប់គ្នាចូលមក like ហើយ comment ថា “ស្អាត មាន ហើយចិត្តល្អដូចតួឯកស្រីនៅក្នុងរឿងភាគដែលកើតមានពិតប្រាកដនៅក្នុងសង្គមថៃ”។
អត្ថបទដោយ សា





