ត្រៀមខ្លួនជាកូនក្រមុំ Kimberly បង្ហាញខ្លួនក្នុងទស្សនាវត្តីអន្តរជាតិ Vogue!

Kimberly Ann Voltemas ដែលជាកំពូលតារាថៃតែម្នាក់គត់បានចូលរួមក្នុងសប្តាហ៍ម៉ូដនៅប្រទេសបារាំងម៉ាកប្រណីត Dior ដែលជាការប្រមូលរដូវស្លឹកឈើជ្រុះ / រដូវរងាឆ្នាំ 2022 ។ ក្រោយពីមានការសុំរៀបការនៅប្រទេសស្វីសរួចមក Kimberly ក៏បង្ហើបថាខ្លួនមិនមានគម្រោងរៀបការក្នុងឆ្នាំនេះទេដោយសារតែរវល់ខ្លាំង។

ចុងក្រោយនេះ Vogue Thailand បានបង្ហាញរូបភាពរបស់តារាស្រី Kimberly ដែលមើលទៅពិតជាស្រស់ស្អាត និង ពោពេញទៅដោយភាពចែងចាំង ។ Kimberly ត្រូវបានគេស្គាល់ថាជា Friend of House របស់ប្រេនល្បីបំផុត Dior  ។  Vogue ក៏បានធ្វើការបង្ហាញនូវសំលៀកបំពាក់ខលិចសិនថ្មីរបស់់ Dior ដោយមាន Kimberly បង្ហាញខ្លួនក្នុងរ៉ូបស៊ិចស៊ីលាយបែបសំណាញ់។
Eriya