ជាគូរស្វាមីភរិយាដែលផ្អែមល្ហែមដាក់គ្នាគ្រប់ពេលវេលាតែម្ដងហើយសម្រាប់គូរស្នេហ៍តារាសម្ដែងស្រី Rita Sririta និង Korn Narongdet រហូតមកដល់សព្វថ្ងៃនេះបើរាប់តាំងពីររៀបការហើយក៏បាន 3 ឆ្នាំរួមទាំងមានទាយាទតូចជាចំណងដៃអាពាហ៍ពិពាហ៍ទៀតផង កូនមួយហើយតែភាពផ្អែមល្ហែមនៅតែពញព្រៀបដូចដើម ពីដំណើរក្រេបទឹកឃ្មុំលើកទី២ នៅប្រទេសអ៊ីតាលី មហាជនជាច្រើននិយាយថា កូនទីពីរប្រាកដជាមក
ហើយថ្មីៗនេះក្នុងថ្ងៃពិសេសជាថ្ងៃខួបកំណើតរបស់ Korn ស្វាមីជាទីស្រលាញ់កាលពីយប់ថ្ងៃទី 6 ឧសភា Rita បានរៀបតុអាហារពេលល្ងាចយ៉ាងរ៉ូមែនទិក ត្រូវប្រាប់ថាអ្នកទាំងមនុស្សនិងបរិយាកាសពិតជាល្អឥតខ្ចោះ ព្រោះតែខាងស្រីមកក្នុងឈុតខ្លីវាលខ្នងពណ៌ទឹកប៊ិច អាចនិយាយបានថាស្រស់ស្អាតនិងស៊ិចស៊ីខ្លាំងណាស់ មានទាំងវាច់ផ្កាកូលាបពណ៌ទឹកប៊ិចដូចគ្នា
ចំណែកឯលោកប្ដីក្រោយពីបានឃើញបរិយាកាសអាហារពេលល្ងាចដែលភរិយាកំពូលស្នេហ៍តាំងចិត្តបានរៀបចំហើយ សាម៉ីខ្លួនបានសរសេរពាក្យក្នុងចិត្តថា “About last night អគុណភរិយាសម្រាប់ perfect dinner last night ដើម្បីជប់លៀងក្នុងអាយុ 44 ឆ្នាំរបស់ខ្ញុំបាទ”
អត្ថបទដោយ : នីត្តា

























