ពិតជាស្រស់ស្អាតណាស់ Yaya បញ្ចេញស្នាដៃដាំផ្កាធ្វើសួនតូចៗក្បែរផ្ទះនៅន័រវេស…..ផ្កាចម្រុះពណ៌រីកស្គុះស្គាយល្អណាស់! មានរូបភាព

ក្រៅពីមានសម្រស់ស្រស់ស្អាតហើយនៅគួអោយស្រលាញ់និងស្រស់ស្រាយចូលចិត្តធម្មជាតិដើមឈើផ្កាតូចធំគ្រប់ប្រភេទសម្រាប់តួ​ឯកស្រីល្បីឈ្មោះយ៉ាង Yaya Urassaya ប្រសិនបើមើលត្រលប់ទៅកាលពី2ឆ្នាំមុនមានពត៌មានកក្រើកតែម្ដង ព្រោះគ្រប់ពេលដែលនាងចាប់កាន់ថតរូបជាមួយដើមឈើដឹងតែដើមឈើនោះឡើងថ្លៃភ្លាមៗហើយថែមទាំងរកទិញស្ទើរតែមិនបានទៀតផង

ម្យ៉ាងវិញទៀតប្រសិននរណាតាមដាននាងនៅក្នង IG ច្បាស់ជាបានដឹងថាផ្ទះនាងនៅប្រទេសថៃមានដើមឈើគ្រប់ប្រភេទគ្រប់ពូជហើយក្នុងផ្ទះស្ទើរតែមិនមានកន្លែងដើរទៅហើយ ជាក់ស្ដែងក្រោយពី Yaya ទិញផ្ទះដើម្បីទុកជាកាដូថ្ងៃខួបកំណើតរបស់អ្នកម៉ាក់ជាទីស្រលាញ់ សូមជម្រាបថាផ្ទះមួយខ្នងនេះស្រស់ស្អាតគ្រប់មុំនៃផ្ទះ ជាពិសេសទេសភាពសមុទ្រដែលមើលឃើញកំពង់ផែនិងទូកធំៗដែលសំចតនៅពេលផ្ទៃសមុទ្រទាំងអស់ គ្រប់គ្នាដែលបានឃើញសុទ្ធតែកោតសរសើរមិនដាច់ពីមាត់

After Footer (Active) - damrei Mr1 Zone2

ក្រៅពីទេសភាពស្អាតហើយ ទីធ្លារផ្ទះដ៏ធំត្រូវបានតុបតែងដោយដើមផ្កាចំរុះព៌ណគ្រប់ប្រភេទ ស្រស់ស្រាយគួអោយចង់រស់នៅណាស់  ហើយ Yaya បានផុសរូបភាពខាងលើក្នុង IG story និងប្រាប់ថានាងនិងបងស្រីជាអ្នកដាំដោយផ្ទាល់ដៃ

អត្ថបទដោយ : នីត្តា