រៀនពប្អូនថ្មីថ្មោង ញ័រដៃខ្លាំង!! គួរអោយស្រលាញ់ សាយហ្វា-ផាយុ សុំសាកល្បងបី Abigail ជាលើកដំបូង!

និយាយថាបងៗទាំងពីរគួរអោយស្រលាញ់ខ្លាំងណាស់នៅជួយមើលថែរក្សារប្អូនស្រីពៅមិនអោយឆ្ងាយពីខ្សែរភ្នែកឡើយតាំងពីថ្ងៃកើតរហូតមកទល់ពេលនេះ Abigail មានអាយុ១ខែជាង។ ចុងក្រោយ សាយហ្វា-ផាយុ សុំពប្អូនជាលើកដំបូងប៉ុន្តែមានម្នាក់មិនអាចធ្វើបានរហូតស្រែកអោយចាស់ទុំឆាប់មកយកប្អូន។

ថ្ងៃនេះអ្នកម៉ែបានផុសរូបជាច្រើនសន្លឹកនៅក្នុងអ៊ិនស្តាក្រាមបង្ហាញអំពីទិដ្ឋភាពខ្យូតរបស់បងប្រុស និងប្អូនស្រី ជាមួយ Caption ខ្លីៗថា “នៅក្នុងសភាពវឹកវរ” ដែលចុងក្រោយបង្អស់នៃផុសរបស់នាងគឺជាវីដេអូដែល ផាយុ មិនអាចពប្អូនបានស្រែកហៅអោយម៉ែដោះប្រញ៉ាប់មកយកប្អូនស្រីទៅគេង។

After Footer (Active) - damrei Mr1 Zone2

គួរអោយស្រលាញ់ខ្លាំង chomismaterialgirl ផុសក្នុងរយ:ពេលតែ ៤ម៉ោងសោះមានអ្នកចូលមក like, comment ច្រើនសែននាក់មែនទែន។ ភាគច្រើនគ្រប់គ្នាខមមិន 😍😍,❤️❤️❤️,សសើរថាគួរអោយស្រលាញ់ ហើយក៏នាំគ្នានិយាយអំពីផាយុដែលព្យាយាមចង់ពតែនៅមិនទាន់ទុកចិត្តខ្លួនឯង។

អត្ថបទដោយ សា