urassayas ត្រៀមខ្លួនរួចហើយ! នាងថាដំណើរកំសាន្តជើងក្រោយត្រូវតែងខ្លួនស្អាតរាល់ថ្ងៃព្រោះខ្លាចមានអ្នក Surprise សុំរៀបការ!
អ្នកគាំទ្រទូទាំងប្រទេសនាំគ្នាច្រណែនយ៉ាងខ្លាំងក្រោយពេលតួឯកប្រុស Mark_prin បានលុងជង្គង់សុំកញ្ញា Kimberley រៀបការនៅកណ្តាលបរិយាកាសដ៏សែនស្ងប់សុខនៅប្រទេសស្វីសដែលមានមិត្តភក្តិជិតស្និតបំផុត Nadech-Yaya នៅជាមួយចូលរួមបង្ករបរិយាកាសរំភើបរីករាយជាមួយគ្នា។
ថ្មីៗនេះក្រុមអ្នកកសែតបានជួប urassayas នៅក្នុងកម្មវិធីបើកសម្ភោធន៍ផលិតផលថ្មីរបស់ thefaceshopthailand ហើយបានសាកសួរនាងពីបរិយាកាស និងអាម្មណ៍ក្នុងដំណើរកំសាន្តរបស់នាងលើកនេះ។ យ៉ាយ៉ាបានប្រាប់ថាឆ្នាំនេះនាងសប្បាយចិត្តខ្លាំងអស់ព្រោះបានត្រឡប់ទៅនៅផ្ទះបានដល់ទៅ ២១ ថ្ងៃ ហើយបង Nadech ក៏បានហោះហើរមកចូលរួមជាគ្រួសារយើងក្រោយដឹងថាប៉ាប៉ានឹកគាត់។
ដែលកាន់តែពិសេសបំផុតនោះមានកម្មវិធីប្រកាសដំណឹងល្អរបស់មិត្តភក្តិដែលនាងស្រលាញ់បំផុត នាងរំភើបជំនួសមិត្តភក្តិជាខ្លាំង ដល់ថ្នាក់ស្រក់ទឹកភ្នែកព្រមគ្នាជាមួយ Kimberley។
ចុងក្រោយ urassayas ប្រាប់អ្នកកាសែតថាដំណើរកំសាន្តជើងក្រោយៗនាងត្រូវតែងខ្លួនស្អាតៗរាល់ថ្ងៃហើយព្រោះខ្លាចមានគេ Suprise សុំរៀបការដូច Kimberley។ ត្រូវត្រៀមខ្លួនអោយបានរួចរាល់!
អត្ថបទដោយ សា








