ចុមយក្ស! Chompoo គ្រងឈុតរ៉ូបនេះស្ដើងពេក ធ្វើឲ្យអ្នកគាំទ្រឃើញហើយញ័រសាច់គ្រប់គ្នា!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថាមួយរយៈពេលចុងក្រោយនេះ តារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង Chompoo Araya តែងតែបង្ហាញខ្លួននៅក្នុងកម្មវិធីធំៗជាញឹកញាប់ ហើយក្នុងនោះគ្រប់សម្លៀកបំពាក់ដែលនាងគ្រងគឺសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងអស់។

ជាក់ស្ដែងថ្មីៗនេះ អ្នកនាងត្រូវបានគេជ្រើសតាំង ជាសមាជិកគណៈកម្មាការនៃកម្មវិធីប្រកួតបវរកញ្ញាថៃពិភពលោក ប្រចាំឆ្នាំ២០១៩ (Miss Thailand World 2019) ថែមទាំងបានផ្ដល់ជាកិត្តិយស ប្រគល់ពានរង្វាន់ ឲ្យបេក្ខជនជាប់ជ័យលាភីទៀតផង។

ក្នុងនោះផងដែរ ការបង្ហាញវត្តមានលើកនេះ Chompoo បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងឈុតរ៉ូបស្ដើងរបស់នាង ដែលបញ្ចេញសាច់សរខ្ចី​យ៉ាងសិុចសីុ និងរូបរាងយ៉ាងស្រឡូន ធ្វើឲ្យអ្នកទស្សនាបានឃើញហើយ ញ័រសាច់និងសម្រស់អ្នកម្ដាយហាយសូរូបនេះគ្រប់ៗគ្នាតែម្ដង៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី