ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយអ្នកនាង គឹម លីហ្សា ដែលបច្ចុប្បន្ននេះអ្នកនាងមិនត្រឹមតែជាតារាសម្ដែងដែលមានប្រជាប្រិយភាពនោះទេ សូម្បីតែមុខរបររកសុីក្នុងដៃក៏កាក់កប និងជោគជ័យខ្លាំងជាហេតុធ្វើឲ្យអ្នកនាងរស់នៅជាមួយទ្រព្យសម្បត្តិដ៏ស្ដុកស្ដមផងដែរ។

យ៉ាងណាមិញថ្វីត្បិតតែបច្ចុប្បន្ននេះអ្នកនាងមានលុយ និងសម្ភារៈប្រើប្រាស់ទំនើបៗនិងថ្លៃៗក៏ពិតមែន តែមិននឹកស្មានថាបច្ចុប្បន្ននេះអ្នកនាងមានសម្ពាធផ្លូវចិត្តខ្លាំង រហូតដល់ទៅព្យាបាលនៅមន្ទីរពេទ្យ និងត្រូវលេបថ្នាំជាច្រើនថែមទៀតផង។
ក្នុងនោះតារាស្រីរូបនេះក៏បានធ្វើការបង្ហោះរូបភាពជាមួយថ្នាំយ៉ាងច្រើន នៅចេញពីមន្ទីរពេទ្យព្យាបាលជម្ងឺផ្លូវចិត្ត និងថែមទាំងសរសេរ Caption យ៉ាងខ្លីបែបនេះថា «សម្ពាធ»។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសម្ដែងការព្រួយបារម្ភ និងបានលើកទឹកចិត្តតារាស្រីរូបនេះឲ្យរឹងមាំ និងឆាប់ជាពីជម្ងឺនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី