ក្រោយពេលទទួលដំណឹងថាភរិយារបស់តារាប្រុសល្បីឈ្មោះលោក Beam Kawee ពរពោះកូនក្នុងផ្ទៃជាកូនភ្លោះលើកទី២មក ហ្វេនៗនិងអ្នកសិល្បៈជាច្រើនបាននាំគ្នាអបអរសាទរ និងចង់ដឹងយ៉ាងខ្លាំងថាមូលហេតុអ្វីទើបភរិយាលោកអាចពរពោះកូនភ្លោះលើកទី២ តើជាការព្រៀងទុកឬក៏ជាសំណាងអ្នកទាំងពីរ។

ក្នុងនោះផងដែរក្រោយមានមតិចោទសួរច្រើនពេក លោក Beam ក៏បានចេញមុខបកស្រាយដោយមិនលាក់បាំងយ៉ាងដូច្នេះថា៖
«ខ្លួន និង ភរិយាគឺពិបាកក្នុងការមានកូន ទើបនាំគ្នាទៅផ្ញើមេជីវិតញីឈ្មោលរបស់ខ្លួនទុកនៅឯមន្ទីរពេទ្យ ចំណែកកូនភ្លោះលើកនេះ គឺបានមកពីការចាក់ផ្សំមេជីវិតនោះផងដែរ ក្នុងការពពោះលើកនេះ ភរិយា ត្រូវត្រួតពិនិត្យក្រូម៉ូសូមជាមុនសិន ដើម្បីបញ្ជាក់ឱ្យដឹងថាអាចនឹងមានឱកាសពពោះបានខ្ពស់ក្រោយពីចាក់មេជីវិតចូល ហើយលើកនេះគ្រាន់តែមករដូវភ្លាម ក៏បាននាំភរិយាទៅមន្ទីរពេទ្យ រួចណាត់ថ្ងៃចាក់មេជីវិតតែម្តង»
លើសពីនេះទៅទៀត Beam បានបញ្ជាក់ថា កូនក្នុងផ្ទៃភរិយាលោកសព្វថ្ងៃមានអាយុ ១២សប្តាហ៍ ហើយក៏មានសុខភាពល្អផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី