មានទៅធម្មតាអី! សង្សាររបស់តួឯកប្រុស Mario បង្ហាញសមត្ថភាពការរាំ នាងចូលចិត្តតាំងពីក្មេង!!

បង្ហាញក្លីបវីដេអូការរាំលេងៗរបស់តារាស្រីនាង Junji Janjira គូស្នេហ៍រូបពិតរបស់តួឯកប្រុស Mario Maurer សមត្ថភាពការរាំរបស់នាងក៏មិនធម្មតាដែរព្រោះនាងចូលចិត្តផ្នែកនេះតាំងពីក្មេងមកម្លេះ។

មុនពេលដែលត្រូវបានគេស្គាល់ថាជាសង្សាររបស់ Mario រូបនាងក៏ត្រូវបានអ្នកគាំទ្រស្គាល់រួចមកហើយថាជាអ្នករាំអាជីពម្នាក់ៗឲតារាល្បីៗក្នុងបទចម្រៀង ហើយរូបនាងក៏ជាអតីតសមាជិកក្រុមចម្រៀង GAIA ផងដែរ។ ចំណែកវិស័យការសម្ដែងវិញរូបនាងកំពុងចាប់ផ្ដើមដែរហើយត្រូវបានជ្រើសរើសសម្ដែងក្នុងរឿងភាគថ្មី ហើយជារឿងអ្វីនោះចង់ឲអ្នកគាំទ្ររង់ចាំមើលស្នាដៃរបស់នាងទាំងអស់គ្នាក្រោយសម្ដែងរួច។ ចំណែកជីវិតស្នេហារបស់នាងវិញពេលនេះគឺ Happy ទាក់ទងគ្នាយូរឆ្នាំ​ដោយមិនសូវបង្ហោះរូបស្វីត តែនាងក៏ភ្ញាក់ផ្អើលផងដែរដែលថ្មីៗនេះក្នុងថ្ងៃខួបកំណើតរបស់នាង​ លោក Mario Maurer បានបង្ហោះរូបគូជាមួយនាងដើម្បីជូនពរថ្ងៃកំណើត ថែមនេះជារូបគូដំបូងផងដែលបានបង្ហោះក្នុងបណ្ដាញសង្គម។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ