អូហូ! មង្គលការ ម៉ារី យប់មិញនេះ ភ្ញាក់ផ្អើលណាស់ មិត្តភក្តិនាង Surprise ឡើងស្រក់ទឹកភ្នែក!(មានវីដេអូ)

ពិតណាស់កាលពីយប់ម្សិលមិញនេះ ជាពិធីមង្គលការរបស់តារាសម្ដែងស្រីរូបស្រស់អ្នកនាង ជា ម៉ារី ដែលប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោយការចូលរួមពីសំណាក់បងប្អូន ក្រុមគ្រួសារ និងមិត្តភក្ដិរ​បស់នាងជាច្រើនទៀតផង។

ក្នុងនោះផងដែរ អ្វីដែលកាន់តែភ្ញាក់ផ្អើល នៅថ្ងៃមង្គលការនោះ មិត្តភក្តិរបស់តារាស្រីរូបនេះ ជាច្រើននាក់បាននាំគ្នា Surprise នំខេក និងច្រៀងចម្រៀងយ៉ាងចាក់ដោត​ ធ្វើឲ្យនាងរំភើបឡើងស្រក់ទឹកភ្នែកកណ្ដាសឆាកថែមទៀតផង។

គួរបញ្ជាក់ផងដែរថា​ នៅថ្ងៃមង្គលការ គេបានឃើញអ្នកនាង ម៉ារី និងស្វាមី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងសក្ដិសមគ្នាខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

អត្ថបទដោយ៖សុីវលី