កុំភ្លេចតាមដានរឿងភាគថ្មីរបស់ Bua Nalinthip ដែលជារឿងចុងក្រោយរបស់នាងក្នុងនាមជាតារាប៉ុស្តិ៍លេខ៣!

នៅក្នុងខែកុម្ភៈឆ្នាំនេះ Bua Nalinthip បានក្លាយជាតារាឯករាជ្យ បន្ទាប់ពីកុងត្រារបស់នាងជាមួយសា្ថនីយ៍ប៉ុស្តិ៍លេខ៣ ផុតកំណត់។ អ្នកគាំទ្រជាច្រើនរបស់នាងកំពុងទន្ទឹងរង់ចាំរឿងភាគថ្មីរបស់នាង ដែលផលិតដោយស្ថាននីយ៍ទូរទស្សន៍ផ្សេងទៀត។

ថ្មីនេះស្ថានីយ៍ប៉ុស្តិ៍លេខ៣ ក៏បានចេញនូវឈុតក្លាយដែលត្រៀមនឹងចាក់ផ្សាយរឿង”Aom Fah Oab Din”(My Romance Far away) សម្តែងដោយ Puen Khanin និង Bua Nalinthip នឹងមកដល់នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២២ លើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ វេលាម៉ោង ៧ យប់។ រឿងនេះផងដែរគឺជារឿងចុងក្រោយដែលនាងសម្ដែងក្នុងនាមជាតារាសម្ដែងរបស់ប៉ុស្តិ៍លេខ៣ ។
Eriya