សុខៗ Kimberly បង្ហាញមុខកូនស្រីដែលនាងចង់បាន!

ទើបតែទទួលបានដំណឹងល្អខ្លះៗ ដែលធ្វើឲ្យអ្នកគាំទ្រ MK សប្បាយចិត្តផងដែរ បន្ទាប់ពីតួឯកស្រីវ័យក្មេង Mark Prin លុតជង្គង់ ពាក់ចិញ្ចៀនឲ្យ តារាសម្ដែងស្រីរូបស្រស់ Kim Kimberly នៅប្រទេសស្វីស ដោយគម្រោង​រៀប​អាពាហ៍​ពិពាហ៍​របស់​គូស្នេហ៍​មួយ​គូ​នេះ​ប្រហែល​ជា​ឆ្នាំ​ក្រោយ។

ចំពោះ​រឿងកូនវិញ Kim សារភាពថានាងមិនបានគិតនោះទេ ព្រោះខ្លាចថា  Mark នឹងស្រលាញ់កូនជាងនាង  ។ ថ្មីៗនេះ បានក្លាយជារូបភាពដ៏គួរឲ្យគេចាប់អារម្មណ៍បំផុតនោះគឺ នៅពេលដែលតារាស្រី Kim បានបង្ហាញរូបភាពដ៏ស្រស់ស្អាតចំណង​ជើង​ថា ‘Baby Kimberley’។

ក្នុងចំណោមមិត្តភ័ក្តិ តារាសិល្បៈ និងអ្នកគាំទ្រដែលបានចូលមកចុច Like និងនិយាយជាសំឡេងថា គួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយជឿថា បើ Kim មានកូន ប្រាកដជា Cute បែបនេះជាក់ជាមិនខាន។

Eriya