Boy Pakorn មិនខ្លាចប្រកាសជាសាធារណៈ Faye ជាសំណព្វចិត្តរបស់ខ្លួន!

សម្រាប់នារីវ័យក្មេង Faye Pornpawee Neerasingh ដែលពេលនេះកំពុងតែស្ថិតក្នុងទំនាក់ទំនងស្នេហាជាមួយ​នឹង​តួឯក​ប្រុស​វ័យក្មេង​សង្ហា​ដូច​លោក Boy Pakorn ប៉ុន្តែមិនទាន់ត្រៀមខ្លួនហៅមិត្តស្រីពេញសិទ្ធនោះឡើយ។ ទោះជាយ៉ាងណា​អ្នកទាំងពីរតែបង្ហាញ​ភាព​ផ្អែមល្ហែម​នៅតាមបណ្ដាញសង្គមមករហូតដែលធ្វើឱ្យគេតែងតែចម្អក។

ហើយពីមុន Faye ​ក៏​បាន​និយាយ​ថា​៖ ភ្ញាក់ផ្អើលខ្លាំងពេលBoy បង្ហាញភាពគួរឱ្យស្រលាញ់ដែលនាងក៏មិនដឹងនឹកស្មានសោះពីមុនឡើយ ។ Faye បានបើកបេះដូងរបស់នាងដោយសារតែBoyយកចិត្តទុកដាក់មើលថែរក្សានាងមករហូតដែលនាងមិនធ្លាប់មាននរណាធ្វើបែបនេះពីមុនមក ។
After Footer (Active) - damrei Mr1 Zone2
ថ្មីនេះ Boy ក៏បានបង្ហោះរូបជាមួយនឹង Faye រួមជាមួយនឹងcaption ដែលគួរឱ្យស្រលាញ់បំផុតដោយបានដាក់ថា Boo Boo (ដែលមានន័យថាសំណព្វចិត្តបែបគួរឱ្យស្រលាញ់)។
Eriya