មូលហេតុអ្វីបានជាBambam មិនទិញអគារនៅប្រទេសកូរ៉េ ប៉ុន្តែទិញនាឡិកាមួយតម្លៃដូចអគារជំនួសវិញ!

ជាការពិតណាស់ តារាចម្រៀងKPOP សញ្ជាតថៃ “BamBam”របស់ក្រុម GOT7 បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងនាឡិកាដ៏ប្រណិតដែលលោកសម្រេចចិត្តទិញ គឺម៉ាក JACOB & CO ASTRONOMIA SOLAR PLANETS – ZODIAC in Rose Gold color ដែលមានតម្លៃជិត 14 លានបាត។

ថ្មីៗនេះ Bam Bam  មានឱកាសធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធី The Driver មានពេលខ្លះដែល BamBam មើលនាឡិកា ដោយបង្ហើបថា លោកចូលចិត្តនាឡិកា វាគ្រាន់តែទន្លាប់ផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ។
លោកតែងតែ​ទិញ​នាឡិកា​មួយ​ពេល​ដែល ​មាន​រឿង​ល្អៗ​ពី​ជីវិត​ ​ជា​រង្វាន់ ហើយ​នាឡិកា​នីមួយៗ​មាន​អត្ថន័យ​ខុសៗ​គ្នា ហើយ​មាន​សាច់​រឿង​ផ្សេង​គ្នា។ កាលពីលោក​នៅ​ជា​ជន​បរទេស លោក​បាន​ទិញ​អគារ​នៅ​ប្រទេស​កូរ៉េ​ម្ដង។ អាគារនោះ​ត្រូវការ​ថែទាំ​​រាល់​ខែ ថ្លៃ​ពន្ធ​ទៀត ដូច្នេះលោក​មិន​បាន​ទិញ​អគារ​នោះ​ទេតែទិញនាឡិកាដែលមានតម្លៃដូចគ្នានឹងអគារជំនួសវិញព្រោះ​វាអាចនឹង​ឡើង​ថ្លៃ។
After Footer (Active) - damrei Mr1 Zone2
Eriya