ក្រោយរួមសហការគ្នាជាច្រើនឆ្នាំ Nadech-Kimberley និង Mark-Yaya ត្រលប់មកវិញជាមួយរឿងភាគថ្មី២រឿង។
កាលពីថ្ងៃទី 07 ឧសភា Nadech Kugimiya និង Kimmy Kimberley បានចាប់ផ្តើមថតរឿងភាគថ្មីរបស់ពួកគេ “Sueb Lub Mor Rabat” ដែលផលិតដោយ Aom Phiyada ។ រឿងភាគដំបូងរបស់ពួកគេ “Rang Pratana” បានចាក់ផ្សាយនៅដើមឆ្នាំ 2013 នៅលើទូរទស្សន៍ Thai TV3 ។ ពួកគេត្រលប់មកធ្វើការជាមួយគ្នាវិញបន្ទាប់ពី 9ជាងឆ្នាំ។
Mark Prin និង Yaya Urassaya
ថ្ងៃនេះ ថ្ងៃទី 08 ឧសភា Mark Prin និង Yaya Urassaya ចូលរួមពិធីសម្ពោធរឿងភាគថ្មី “Love at First Night” ។ រឿងនេះនិយាយពីរឿង Mueng ដែលតាមរក Apoជានារីដែលខ្លួនលង់ស្នេហ៍តាំងពីឃើញដំបូង។ គួរកត់សំគាល់ថា រឿងភាគចុងក្រោយរបស់ Mark Prin និង Yaya Urassaya គឺរឿង “Kluen Cheewit” ដែលបានចាក់ផ្សាយក្នុងឆ្នាំ 2017 ហើយវាមានរយៈពេល 5 ឆ្នាំហើយ។



