ប៉ះគ្នាលើកទី១! ខេមរៈ សិរីមន្ត និងតារាស្រីល្បីឈ្មោះរូបនេះតុបតែងខ្លួនជាសិស្សសាលាឡូយខ្លាំងណាស់!(មានរូបភាព)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ មានរូបភាពជាច្រើនរបស់កំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត ត្រូវបានមហាជននាំគ្នាចែករំលែកពេញបណ្ដាញសង្គម ដែលជាសកម្មភាពលោកកំពុងតែថត MV បទថ្មីជាមួយនិងតារាស្រីល្បីឈ្មោះម្នាក់។

ក្នុងនោះផងដែរ តារាស្រីដែលលោក ខេមរៈ សិរីមន្ត ចាប់ដៃគូសម្ដែងជាមួយលើកនេះ គឺជាកញ្ញា សិុន យូប៊ីន ដោយក្នុងនោះអ្នកទាំងពីរបាននាំគ្នាតុបតែងខ្លួនជាសិស្សសាលា​​យ៉ាងប្លែក មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ និងស្រស់ស្អាតខ្លាំងណាស់។

ទន្ទឹមនឹងនេះផងដែរ តាមរយៈការចាប់ដៃគូរវាងលោក ខេមរៈ សិរីមន្ត និងកញ្ញា សុិន យូប៊ីន លើកទី១នេះ មហាជនសង្ឃឹមថានិងល្អមើល ហើយក៏កំពុងតែទន្ទឹងរងចាំគ្រប់ៗគ្នាដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី