ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ពិធីករក្នុងកម្មវិធីកម្សាន្ត3Fun លោក អៀង វិច្ឆ័យ ដែលបច្ចុប្បន្ននេះលោកកំពុងតែមានប្រជាប្រិយភាពខ្លាំង និងតែងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍លោកតាមរយៈការលេចមុខក្នុងវិស័យសិល្បៈនេះតែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះលោកបានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញលោកបង្ហាញសមត្ថភាពច្រៀងបានយ៉ាងពិរោះ តាមរយៈបទដែលមានចំណងជើងថា «នឹកខ្លាំងណាស់» ដែលស្ដាប់ទៅពិតជាមិនចាញ់អ្នកចម្រៀងអាជីពប៉ុន្មាននោះទេ។
តាមរយៈវីដេអូនៃការច្រៀងលេងនេះ ពិតជាធ្វើឲ្យមហាជនជាច្រើនកាន់តែសរសើរពីសមត្ថភាពសិល្បៈតារាប្រុសរូបនេះ មិនត្រឹមតែមានវោហាស័ព្ទច្រើនផ្នែកពិធីករនោះទេ សូម្បីតែពេលច្រៀងក៏បានពិរោះផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី