អ្នកនាង nuneworanuch ត្រៀមរួមការងារល្អថ្មីជាមួយតួឯកប្រុសកូរ៉េខាងត្បូង kukon_2!! ហ្វែនសង្ស័យថាជារឿងស្នេហាខុសវ័យ!

ទស្សនិកជនមិនដែលខកបំណង ឬត្រូវទន្ទឹមរងចាំមើលការងារថ្មីៗរបស់តារាស្រីស្នាដៃឯក nuneworanuch ឡើយទោះបីជួបបញ្ហាកូវីដ១៩យ៉ាងណាក៏ដោយ នាងតែងមានស្នាដៃថ្មីៗមកចែកចាយអោយហ្វែនៗបានទស្សនាកំសាន្តជានិច្ច។ ហើយចុងក្រោយនេះតារាស្រីបានបង្ហោះរូបនាំអ្នកទស្សនាទំជើបរំជួលគិតក្នុងចិត្តថាបន្តិចទៀតនេះនាងនឹងមានរឿងថ្មីជាមួយតួឯកប្រុសកូរ៉េខាងត្បួង។

ដោយអ្នកនាងបានផុសរូបក្រុមជាមួយលោក kukon_2 នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនអមជាមួយសាសសេរថា “𝙽𝚒𝚌𝚎 𝚝𝚘 𝚖𝚎𝚎𝚝 𝚞 シ” ជាមួយគ្នានោះដែលតារាកូរ៉េក៏បានផុសរូប និង Caption ដូចតារាស្រីនៅក្នុងអ៊ិនស្តាក្រាមរបស់គាត់ដូចគ្នា។

After Footer (Active) - damrei Mr1 Zone2

អ្នកគាំទ្ររបស់អ្នកនាង nuneworanuch ដែលស្គាល់ហើយតាមដានការងាររបស់លោក kukon_2 សប្បាយចិត្តហើយនាំគ្នាចូលមកខមមិនរូបបេះដូងពេញចិត្តនឹងការជួបជុំរបស់អ្នកទាំងពីរជាខ្លាំង។ ពួកគេសង្ឃឹមថាវាជាការជួបជុំនិយាយអំពីរឿងថ្មីដែលមានអ្នកទាំងពីជាតួឯកស្រី តួឯកប្រុស ហើយរឿងថ្មីនោះនឹងចេញបញ្ចាំងអោយទស្សនាក្នុងពេលឆាប់ៗ។

អត្ថបទដោយ សា