បាត់មុខរាប់សិបឆ្នាំ! ទីបំផុតFan Bingbing ត្រៀមចេញមុខក្នុងកញ្ចក់ទូរទស្សន៍សារជាថ្មី!

បន្ទាប់ពីបាត់មុខពីវិស័យភាពយន្ត និងរឿងភាគជាច្រើនឆ្នាំ កំពូលតារាស្រី Fan Bingbing ត្រូវបានគេដឹងថាទៅសម្តែងរឿងភាគបរទេសជាលើកដំបូងឱ្យស្ថានីយទូរទស្សន៍ JTBC ប្រទេសកូរ៉េខាងត្បូង ដែលនាងបានសម្តែងជាតួ Cameo ក្នុងរឿងភាគកូរ៉េ “Insider” ដែលសម្ដែង​ដោយ Kang Ha Neul។

បច្ចុប្បន្ននេះ Fan Bingbing បានបញ្ចប់ការថតរឿង ហើយបានធ្វើដំណើរទៅស្រុកកំណើតនៅប្រទេសចិនរួចហើយ។ ហើយថ្មីៗនេះ Fan Bingbing ក៏បានបង្ហោះរូបភាពដ៏ស្រស់ស្អាតផងដែរជាមួយនឹងផ្កាម៊ូតាន ដែលជាតំណាងនិមិត្ត​រូប​នៃ​សេចក្តី​ស្នេហា ភ័ព្វសំណាង។ ហ្វេនអត់មិនបានសសើរភាព​​ស្រស់ស្អាតរបស់នាងទោះបីជាក្នុងវ័យសែជាងក៏ដោយ ។
After Footer (Active) - damrei Mr1 Zone2
Eriya