កូនទុកនៅផ្ទះសិន Sririta លេងខ្លួនមួយស៊ិចស៊ីកប់នាំស្វាមីមករ៉ូមែនទិកនៅអាគារខ្ពស់ឆ្លងថ្ងៃកំណើត!!

ប៉ាម៉ាក់សុំស្វីតសិនហើយ! តួឯកស្រីជើងចាស់នាង Sririta Jensen ក្នុងថ្ងៃខួបកំណើតស្វាមីឆ្នាំនេះលេងខ្លួនស្អាតស៊ិចស៊ីក្នុងរ៉ូបវាលមុខវាលក្រោយ នាំគ្នាមករ៉ូមែនទិកញុាំអាហារតែពីរនាក់នៅអាគារខ្ពស់មើលទេសភាពពេលរាត្រី។

ដោយតារាស្រីនាង Sririta Jensen បានរៀបការជាមួយស្វាមីអ្នកជំនួញប្រាក់លានលោក Korn Narongdej ពេលនេះទាំងគូក៏មានកូនប្រុសគួរឲស្រលាញ់ម្នាក់ហើយ។ ជីវិតក្រោយរៀបការរបស់តារាស្រីនាង Sririta ពោរពេញដោយសុភមង្គលដោយរូបនាងតែងបង្ហោះរូបភាពក្រុមគ្រួសារយ៉ាងរីករាយជាញឹកញាប់ ថែមទទួលបានការសសើរពីស្វាមីថាជាភរិយាដ៏ល្អមើលថាកូនប្រុសផ្ទះសម្បែងនិងស្វាមីបានយ៉ាងល្អ។ ក្នុងថ្ងៃកំណើតស្វាមីគ្រប់អាយុរ៤៤ឆ្នាំឆ្នាំនេះ មកញុាំអាហារពេលល្ងាចមើលទេសភាពទីក្រុងស្រស់ស្អាត ព្រមស្លៀកឈុតដែលស៊ិចស៊ី Blue Dress Blue Rose ផ្ញើរកូនប្រុសនឹងអ្នកផ្ទះមករ៉ូមែនទិកតែពីរនាក់។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ