ហ្វែនៗកម្ពុជាបានមើលដោយមិនចាំបាច់ទិញសំបុត្រកុន!! រឿងល្បី “One for the Road” ត្រៀមចេញផ្សាយអោយទស្សនិកជននៅក្រៅប្រទេសបានទស្សនាថ្ងៃស្អែកនេះ!

ល្បីខ្ទោរខ្ទា ហើយត្រូវបានគេលើកយកមកនិយាយច្រើនបំផុតនៅក្នុងសង្គមអនឡាយប៉ុន្មានខែមុខ សម្រាប់ One for the Road រឿងថៃដែលទទួលបានពានរង្វាន់នៅក្នុងកម្មវិធី Sundance Film Festival របស់ពិភពលោក។

បន្ទាប់ពីទទួលបានរង្វាន់រឿងនេះត្រូវបានគេយកមកចាក់ផ្សាយនៅតាមរោងភាពយន្តក្នុងប្រទេសថៃមួយគត់ ហ្វែននៅក្រៅប្រទេសបានត្រឹមតែរងចាំអោយគេប្រកាសថ្ងៃចាក់ផ្សាយជាសាកល ហើយថ្ងៃនោះក៏បានមកដល់។ រឿង One for the Road នឹងត្រូវយកមកចាក់ផ្សាយអោយទស្សនិកជនទូទាំងពិភពលោកបានទ្សសនានៅក្នុង Netflix ចាប់ពីថ្ងៃស្អែកតទៅ។

After Footer (Active) - damrei Mr1 Zone2

អ្នកដែលទន្ទឹមរងចាំទាំងឡាយអាចទទួលយកសាច់រឿងស្នេហា មនោសច្ចេតនា ទឹកភ្នែក និងមិត្តភាពល្អៗរបស់រឿងនេះបានដោយមិនចាំបាច់ទិញសំបុត្រកុន។ កុំភ្លេចចូលទស្សនាទាំងអស់គ្នាណា Admin ធានាថារឿងនេះនឹងក្លាយជាមេរៀនមួយយ៉ាងសំខាន់សម្រាប់ជីវិតមិត្តអ្នកអានគ្រប់គ្នា។

អត្ថបទដោយ សា