អីយ៉ា! គម្រប់ខួបក្ដីស្រលាញ់១ឆ្នាំ Gypsy Keerati ត្រូវមិត្តប្រុសនាំទៅជួបគ្រួសារយ៉ាងផ្អែមល្ហែម!(មានរូបភាព)

ពិតណាស់ទំនាក់ទំនងរវាងតារាសម្ដែងថៃស្រីកញ្ញា Gypsy Keerati និងមិត្តប្រុសជនបរទេសលោក Nicholas កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនលួចច្រណែនថែមទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្ត គឺនៅថ្ងៃគម្រប់ខួបក្ដីស្រលាញ់១ឆ្នាំ មិត្តប្រុស Gypsy បាននាំនាងទៅជួបគ្រួសាររបស់លោក និងបាននាំអាហារជុំគ្នាយ៉ាងផ្អែមល្ហែមថែមទៀតផង។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនរំភើបចិត្ត និងសង្ឃឹមថាតារាស្រីរូបនេះ​ នឹងមានដំណឹងល្អឆាប់ៗនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Gypsy ញាំអាហារជុំគ្នាជាមួយគ្រួសារខាងមិត្តប្រុស

អត្ថបទដោយ៖សុីវលី