Dew Arisara ត្រូវមហាជនសង្ស័យថានាងមានអ្នកចិញ្ចឹមព្រោះ…ធ្វើការអ្វីក្រៅពីតារាទើបមានឡូយឆាយយ៉ាងហ្នឹង! មានវីដេអូ

ក្រៅពីភាពស៊ិចស៊ីហើយគ្រប់គ្នាតែងតែសម្លឹងមើលតារាសម្ដែងស្រី Dew Arisara មានជីវិតរូបនៅហ៊ើហារសប្បាយដូចអភិជន ប្រើរបស់ថ្លៃៗ ហើយដើរលេងនៅក្រៅប្រទេសញឹក ធ្វើអោយសាម៉ីខ្លួនតែងតែត្រូវគេចោទជាសំនួរថាក្រៅពីអាជីពជាតារាហើយតើធ្វើការអ្វីផ្សេងទៀតខ្លះ ឬមួយមានប្រុសចិញ្ចឹម

ជាក់ស្ដែងនៅថ្ងៃទី 9 ឧសភា 2022 នេះ Dew បានចេញមកបើកចិត្តនិយាយឆ្លើយតបគ្រប់សំនួរតារារយៈយូធូបផ្ទាល់ខ្លួន ចាប់ផ្ដើមពីសំណួរថា ចំនុចណាដែលធ្វើអោយ Dew ចង់បង្កើតអាជីពផ្សេងទៀតក្រៅពីតារាសម្ដែង សាម៉ីខ្លួនប្រាប់ថា តាំងពីក្មេងមិនដែលគិតថាចង់ធ្វើជាតារាសម្ដែងដល់ថ្នាក់និង តែចង់ធ្វើជាអ្នកលក់ដូរ ចូលចិត្តលក់ដូរតាំងតែពីក្មេង ហើយក្ដីស្រម៉ៃក៏មិនចង់អោយម៉ាក់ប៉ាគាត់ធ្វើអាជីវកម្មអ្វីធំដុំដែរ ព្រោះប៉ាម៉ាក់ត្រឹមតែទទួលម៉ៅការកសាងពិតមែន ចង់អោយប៉ាបើកហាងគុយទាវ

After Footer (Active) - damrei Mr1 Zone2

ដល់ពេលឈានជើងចូលសិល្បៈជាតារាសម្ដែង ពេលឃើញប្រលោះឬផ្លូវផ្សេងៗទៀតក៏ធ្វើបើកហាងលក់សាច់ជ្រូកស្ទេក លក់បាយឆាក្ដាម សាកខុសសាកត្រូវមករហូត ហើយចុងក្រោយក៏រលំ តែអ្វីដែលឈរជើងបាននោះគឺធ្វើបាយឆាក្ដាមឆ្ងាញ់  គ្មានអាជីវកម្មណាដែលមិនអាចបន្ដទៅមុខទៀតបាននោះទេ អាជីវកម្មដំបូងគឺ លក់អាវវីថេក ចុះទន់អស់ច្រើន ទិញមករាប់រយអាវហើយលក់ដាច់ខ្លាំងណាស់

Dew នៅនិយាយទៀតថា ជីវិតដែលតស៊ូកន្លងមក ដែលឃើញថាមានសង្សាអ្នកមានៗ Dew ក៏នៅតែចាយលុយខ្លួនឯងទិញរបស់របរផ្សេងអោយខ្លួនឯងមករហូត ប៉ុន្ដែអ្នកផ្សេងគេគិតថាប្រុសជះលុយអោយ ការពិតគឺវាមិនមែន ទាំងឡានទាំងអ្វីៗទាំងអស់សុទ្ធតែជាលុយញើសឈាមខ្លួនឯង មនុស្សប្រុសដែលទាក់ទងកន្លងមកសុទ្ធតែដឹងក្នុងចិត្តច្បាស់ថា Dew ធ្វើការ

ចំណែកឯរបស់ដែលទិញមកហើយគឺមានមោទនភាពបំផុត ឡាន  Porsche ពណ៌ក្រហម ពេលនោះក៏យំដែរព្រោះត្រូវបង់រំលោះ ពេលខ្លះក៏ទៅលែងរួច អត់មានលុយ ស្របពេលនិងអាជីពជាអ្នកសិល្បៈមិនទាន់រីកចម្រើនអ្វីទេ ក៏មានកន្លែងខ្លះពិបាកចិត្តណាស់ ទឹកភ្នែករហូត ពេលខ្លះត្រូវកាបូបទៅលក់ បណ្ដោះមួយពេលៗសិន ហើយមកដល់ពេលនេះឡានមួយគ្រឿងនិងក៏នៅដែរ ថែមទាំងជិះមិនទាន់ដល់ 7000 គីឡូម៉ែត្រផង

ហើយពេលនេះក៏កំពុងតែក្លាយជាអ្នកលក់ផ្លូវការ ធ្វើផលិតផលគ្រឿងសំអាងខ្លួនឯងហើយក៏ប្រើខ្លួនឯងដែរ ដោយមានតារាអាយដលក្រៅប្រទេស Kylie Jenner និង Rihanna មិនបានរំពឹងថាអាជីពសិល្បៈត្រូវតែធ្វើជាតារាជួរមុខប្រចាំប្រទេសឬក៏តួឯងអ្វីសោះឡើយ

អត្ថបទដោយ​ : នីត្តា