កូនបីហើយនៅតែស្វីតដូចដើម!! Nott-Chompoo នាំគ្នាផុសនិយាយពាក្យផ្អែមល្ហែមក្នុងថ្ងៃគម្រប់អាពារហ៍ពិពារហ៍ ៧ ឆ្នាំ!

មានអារម្មណ៍ថាលឿនណាស់មួយភ្លែតសោះអ្នកនាង chomismaterialgirl និងលោក nottvisrut រៀបកាបង្កើតគ្រួសារជាមួយគ្នាបានដល់ទៅ ៧ ឆ្នាំបាត់ទៅហើយ។ ក្រុមគ្រួសាររបស់អ្នកទាំងពីររីករាយហើយរីកចម្រើនកាន់តែខ្លាំងៗទៅដូចនៅក្នុងរឿងព្រេងនិទានដែលកម្ររកបាន ចុងក្រោយតារាស្រីនិងស្វាមីនាំគ្នាធ្វើអោយអ៊ិនស្តាក្រាមលើសជាតិស្ករព្រោះពាក្យសំដីផ្អែមល្ហែមដែលមានអោយគ្នាទៅវិញទៅមក។

នៅក្នុងអ៊ិនស្តាក្រាមលោក nottvisrut បានផុសរូបថ្ងៃមង្គលកា៣សន្លឺកព្រមបានសសេរជាសាថា “7 ឆ្នាំដ៏សែនអស្ចារ្យ ❤️ to infinity and beyond. Happy Anniversary! @chomismaterialgirl”។

 

After Footer (Active) - damrei Mr1 Zone2

ចំណែកតារាស្រី chomismaterialgirl បានផុសរូបជាមួយស្វាមីនិងបាច់ផ្កាដ៏ធំហើយស្រស់ស្អាតអមជាមួយ Caption ថា “🥂 សម្រាប់ថ្ងៃគម្រប់ ៧ ឆ្នាំរបស់យើង 😊 ជីវិតខ្ញុំស្រម៉ៃមិនចេញទេបើគ្មានបង.. @nottvisrut 🤍 Couldn’t ask for more kub.. ( Well… តាមពិតទៅមានរបស់ត្រូវសុំទៀត 😏😏😏)”។

បណ្តាលអោយអ៊ិនស្តាក្រាមរបស់អ្នកទាំងពីរពោរពេញដោយរូបបេះដូងពណ៌ក្រហមនិងខមមិនចូលរួមអបអរសាទថ្ងៃគម្រប់ខួបរបស់អ្នកទាំងពីរយ៉ាងច្រើនកុះករ។ គូស្នេហ៍របស់តារាស្រីនិងស្វាមីជាគម្រូដ៏សែនល្អ ហើយជាសេចក្តីស្រលាញ់ដែលនរណាៗក៏ប្រាថ្នាចង់បាន។ Happy Anniversary Idols!!

អត្ថបទដោយ សា