ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ កំពូងតារាសម្ដែងថៃល្បីឈ្មោះលោក Mark Prin បានបំពាក់ចិញ្ចៀនសុំ Kimberly រៀបការយ៉ាងផ្អែមល្ហែម ធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តយ៉ាងខ្លាំងទៀតផង។

យ៉ាងណាមិញក្រោយពេលសុំរៀបការកន្លងទៅជាងកន្លះខែ ថ្មីៗនេះ Mark ក៏បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកការសែត និងសារភាពថាលោកធ្លាប់រៀបគម្រោងសុំ Kim រៀបការម្ដងរួចមកហើយ ហើយបើគិតទាំងពេលនេះលោកទិញចិញ្ចៀន២វង់ហើយ។
ក្នុងនោះលោកបានរៀបរាប់ថា៖
«តាមពិតរឿងគម្រោងសុំរៀបការនេះ គិតទុកតាំងពីឆ្នាំមុនមកម្ល៉េះ តាំងពីទៅហែលទឹកជុំគ្នាជាមួយ Nadech ដោយចិញ្ចៀនខ្ញុំបានទិញដល់ទៅ ២ វង់។ ចិញ្ចៀនវង់ដំបូង គឺទិញតាំងពី ២ ឆ្នាំមុន ដោយលួចទៅទិញស្ងាត់ៗ រហូតសម្រេចនៅពេលនេះ ហើយបើនិយាយពីអារម្មណ៍ពេលសុំ Kim រៀបការវិញ ពេលនោះគឺសារភាពត្រង់ៗថា ដោយពាក្យពេចន៍ដែលត្រៀមនិយាយ ក៏ភ្លេចបាត់អស់ បានត្រឹមនិយាយថា «មិនមានពេលណាសក្តិសមជាងពេលនេះឡើយ» ហើយក៏ឱបគ្នាយំ មិត្តៗដែលចូលរួមក៏យំជាមួយមិនឈប់»។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្តខ្លាំង និងទន្ទឹងរង់ចាំថ្ងៃពិសេសអ្នកទាំងពីរក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី