តារាស្រីកូនពីរ Margie Rasri ត្រលប់មកឆាកសម្ដែងវិញហើយ ថែសម្រស់ឡើងស្អាតខ្ញង់ត្រៀម…

ត្រលប់មកវិញហើយលើវិថីការសម្ដែងសម្រាប់តារាសម្ដែងស្រីនាង Margie Rasri ក្រោយពីបាត់មុខបាត់មាត់ក្នុងការសម្ដែងរឿងភាគថៃច្រើនឆ្នាំកន្លងមកនេះ ព្រោះតែរវល់ក្នុងការមើលថែទាំកូនប្រុសស្រីតូចៗ។

ដោយការត្រលប់មកសម្ដែងរឿងភាគថ្មីវិញលើកនេះតារាស្រីនាង Margie ក៏មិនឲអ្នកគាំទ្រខកចិត្តនោះឡើយ ថែទាំសម្រស់បាននៅតែស្អាតខ្ញង់ក្មេងជាងវ័យនិងត្រៀមមានរឿងភាគថ្មីជាបន្ដបន្ទាប់ផងដែរ។ រឿងភាគថ្មីនេះមានចំណងជើងថា Mummy Tee Rak ចាប់ដៃគូសម្ដែងជាមួយតួឯកប្រុសវ័យក្មេងលោក March Chutavuth ហើយក៏មានតារាស្រីជើងចាស់នាង Ying Ratha និង Joy Rinlanee។ ទាំងបីនាក់ក្នុងរឿងភាគនេះសុទ្ធតែដើរតួជាអ្នកម្ដាយដែលមានកូនតូចហើយ និងមានរឿងរ៉ាវជាច្រើនទៀតក្នុងគ្រួសារទាំង៣ធ្វើឲសាច់រឿងនេះកាន់តែគួរឲចង់ទស្សនា តោះមកមើលឈុតឆាកខ្លីខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព​៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ