សម្រាប់តួឯកស្រីក្នុងរឿងភាគថៃ “Samee Chua Keun” Pinkploy Paparwadee ក្លាយជាតារាសម្តែងកំពុងឡើងកូដ។ អ្នកគាំទ្រជាច្រើនគាំទ្រនាង និងជាដៃគូសម្ដែងដ៏ល្អបំផុតរបស់នាង Euro Yotsawat ។ ថ្មីៗនេះដែរ Pinkploy ក៏មានរឿងភាគបន្តបន្ទាប់សម្រាប់ចាក់ផ្សាយដែលក្នុងនោះគេឃើញមានរឿងថ្មី “The Lost Soul” ដែលសម្តែងជាមួយនឹងតារាប្រុសវ័យក្មេង Ko Vasin នឹងចាក់ផ្សាយនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ។
រឿងនេះដែរនឹងធ្វើការចាក់ផ្សាយថ្ងៃសុក្រ-អាទិត្យ ម៉ោង២០:៣០នាទី។ សម្រាប់ហ្វេនៗដែលគាំទ្រការសម្ដែងរបស់ Pinkploy កុំភ្លេចធ្វើការតាមដានទស្សនារឿងបែបមនោសញ្ចេតនាលាយលំនឹងភាពកំប្លែងមួយនេះ។
After Footer (Active) - damrei Mr1 Zone2
Eriya






