តារាប្រុសលោក Khun Chanon ព្រមទទួលខុស បង់ពិន័យព្រមយកផ្លែឈើសូមទោសគូករណី

តារាសម្ដែងប្រុសនិងជាពិធីករជើងចាស់ក្នុងសិល្បះថៃលោក Khun Chanon ព្រមទទួលខុស​ សុំទោសគូរករណីហើយដោយបានយកផ្លែឈើរមួយកន្ដ្រកទៅសុំទោសនិងយល់ព្រមបង់ប្រាក់ពិន័យនិងសងថ្លៃជំងឺចិត្តដល់គូករណី។

ហេតុដែលរូបលោកត្រូវមកសុំទោសគូករណីបែបនេះព្រោះថាកាលពីថ្មីៗនេះតារាប្រុសលោក​ Khun Chanon បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដប៉ះគ្នានឹងរថយន្ដ។ ដំបូងឡើយរូបលោកក៏បានប្រាប់ទៅប៉ូលីសនិងសារពត៌មានថាខាងគូករណីជាអ្នកជិះមកប៉ះលោក តែក្រោយពីការមើលកាំមេរ៉ាសុវត្ដិភាព ពេលនេះបានដឹងថារថយន្ដខាងណាជាអ្នកខុសហើយ រូបលោកក៏យល់ព្រមធ្វើការសុំទោសដល់គូករណីនៅប៉ុស្ដិ៍ប៉ូលីសធ្វើការផ្សះផ្សារគ្នានិងបង់ប្រាក់ពិន័យ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ