ស្ទើរតែដួលសន្លប់! ក្រោយដឹងពីតម្លៃកាបូបស្បែកក្រពើនេះរបស់ Chompoo Araya!

បន្ទាប់ពីកំពូលតារាស្រី Chompoo Araya A. Harket បានទម្លាយដំណឹងល្អថា នាងសម្រាលបានកូនស្រីម្នាក់ឈ្មោះ Abigail កាលពីថ្ងៃទី 30 ខែមីនា ឆ្នាំ 2022 ដោយមានស្វាមីដូចអ្នកជំនួញវ័យក្មេង Knot Wisarut Rangsi Singpipat ។ រឿងនេះបានធ្វើឱ្យមានភាព​រីករាយទាំង​គ្រួសារ មិត្តភ័ក្តិ រួមទាំងអ្នកគាំទ្រ ហើយពេលនេះ ហាក់បីដូចជាអ្នកម្តាយ Chompoo បើនិយាយពីរូបរាងវិញគឺដូចដើមអញ្ជឹង។

ចុងក្រោយនៅលើ Instagram របស់ Chompoo នាង​បាន​បង្ហោះ​រូប​ខ្លួននៅ​ហាង​កាហ្វេ ក្នុងឈុតអាវពណ៌ស និងខោរលុងៗ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ស្រឡាំងកាំងពេលដែលសង្កេតឃើញកាបូប​ស្បែក​របស់​នាងនោះទេ។ ហើយ​ពេល​ទៅ​ពិនិត្យ​ក៏​រក​ឃើញ កាបូបនេះគឺ កាបូបស្បែកក្រពើពីម៉ាកល្បីៗដូចជា Hermes ម៉ូដែល Kelly 32 Vert Celadon Natura Alligator តម្លៃ 3 លាន 5 ម៉ឺនបាត ប្រាកដណាស់។
After Footer (Active) - damrei Mr1 Zone2
Eriya