រវល់ខ្លាំងយ៉ាងណាក៏Lisa សមាជិក Black Pink មិនភ្លេចនាំគ្រួសារ និងមិត្តភក្ដិទៅលំហែកាយនោះដែរ!

ជាសិល្បករវ័យក្មេងដែលមានឥទ្ធិពលលំដាប់ពិភពលោកសម្រាប់​ Lisa Lalisa Manoban (Lisa BLACKPINK) ភាពក្តៅគគុករបស់នាងបានធ្វើឱ្យ Instagram ផ្ទាល់ខ្លួន lalalalisa_m មានអ្នក Follow សរុបដល់ទៅ 77 លាននាក់ ដែលនេះធ្វើឱ្យ Lisa ក្លាយជាតារា Kpop ដំបូងគេបំផុតដែលទទួលបានអ្នកFollower ចំនួនច្រើនបែបនេះដោយមានចំណាត់ថ្នាក់លេខ 3 ក្នុងចំណោមតារាអាស៊ី និងលេខ 39 នៅលើពិភពលោកក្នុងកំឡុងខែមុន។

Lisa បាន​ហោះ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ដើម្បី​ប្រារព្ធ​ខួប​កំណើត​របស់​ម្ដាយ​នាង។ ហើយបានខ្ចប់កាបូបដើម្បីទៅវិស្សមកាលនៅប៉ាតាយ៉ា ក្នុង​នោះ​មាន​មិត្តភ័ក្តិ​ជិត​ស្និទ្ធ និង​តារា​ស្រី​វ័យ​ក្មេង Diana Flipo ផង​ដែរ។

ថ្មីៗនេះ Instagram របស់មិត្តស្រីជិតស្និទ្ធរបស់ Lisa បានបង្ហោះរូបថតស្និទ្ធឈរឱបគ្នាឈរនៅមាត់សមុទ្រសម្រាប់​ការ​បង្ហោះ​នេះ caption សរសេរ​ថា៖ Summer is beautiful but friendship is better រដូវ​ក្ដៅ​គឺ​ស្រស់​ស្អាត ប៉ុន្តែ​មិត្តភាព​កាន់​តែ​ស្រស់ស្អាតជាង ។
After Footer (Active) - damrei Mr1 Zone2
Eriya