Bella បញ្ជាក់រឿងឋានៈបេះដូង នៅលីវសាច់ក្រអូប ត្រូវបានគេសង្ស័យថាពេលនេះកំពុងដាំដើមឈើស្នេហ៍ជាមួយនិងតារាវ័យប្អូនម្នាក់នេះ! មានវីដេអូ
ចេញមកស្រាយបញ្ជាក់រឿងឋានៈបេះដូងអោយគ្រប់គ្នាស្ដាប់ច្បាស់ៗអោយអស់សង្ស័យ សម្រាប់តារាស្រីម៉ឺនលានយ៉ាង Bella Ranee ក្រោយពីវីដេអូបណ្ដើរគ្នាជាមួយតារាប្រុសវ័យប្អូន Army Peak ទៅធ្វើបុណ្យនៅវត្តអយុតាយ៉ា
ដោយ Bella ប្រាប់ថា មិនបានទៅអយុតាយ៉ាសោះឡើយ ហើយវីដេអូនិងជាវីដេអូចាស់កាលពី 1 ឬ 2 ឆ្នាំមុន ជាវត្តនៅម្ដុំៗផ្ទះនាងនិងឯង ព្រមទាំងអះអាងយ៉ាងច្បាស់ៗចំពោះទំនាក់ទំនងរវាងនាងនិង Army Peak មិនមានអ្វីលើសពីមិត្តរួមការងារ ទាំងអស់នេះសាម៉ីខ្លួនបាននិយាយបន្ដថា ពេលនេះនៅលីវជីវិតរីករាយខ្លាំងណាស់ ធ្វើការហើយក៏នៅជាមួយគ្រួសារ ទើបមិនមានពេលមកអង្គុយកើតទុកឬសោកសៅអ្វីនោះទេ
តែក៏មិនបដិសេធថាមិនមានអ្នកចូលមកនិយាយទាក់ទង ប៉ុន្ដខ្លួនមិនបាននិយាយឬចាប់អារម្មណ៍លើនរណាជាពិសេសនោះទេ ព្រោះដឹងច្បាស់ថាមិនមានពេលវេលាអោយគេនោះទេរាល់ថ្ងៃនេះរវល់និងការងារពិតមែន
អត្ថបទដោយ : នីត្តា












