ថៃ ៖ ក្រោយពីមិត្តប្រុសសំណព្វចិត្តលុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិករួចមក សង្កេតឃើញថាតារាសម្តែងស្រីមុខស្រទន់Mew Nittha ហាក់ដូចជាស្រស់ស្រាយ និងមានសុភមង្គលខ្លាំងណាស់។
លើសពីនេះបន្ទាប់ពីថ្ងៃដ៏ពិសេសនោះ Mew និងមិត្តប្រុសព្រមទាំងគ្រួសារទាំងសងខាង កំពុងតែមានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការរៀបគម្រោងពិធីរៀបការរបស់ខ្លួន ដែលធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ទៀតសោតតារាស្រីរាងតូចច្រឡឹងរូបនេះ បានផ្តល់បទសម្ភាសន៍រៀបរាប់ពីរឿងរ៉ាវស្នេហារបស់ខ្លួនយ៉ាងដូច្នោះថា៖
«រំលឹកដល់ថ្ងៃដែលសុំរៀបការ គឺនៅពេលនោះSaint បានណាត់ខ្ញុំទៅញ៉ាំបាយធម្មតា ហើយខ្ញុំក៏មិនគិតដែលថាមានអ្វីSupriseឬក៏អត់ដែរ រហូតដល់ខ្ញុំឃើញប៉ោងៗដែលមានពាក្យថា «Will You Marry Me?» ទើបភ្ញាក់តែម្តង។ សម្រាប់ម៉ាក់របស់បងSaintវិញ គាត់បានយកចិញ្ជៀនប្រចាំត្រកូលមកឲ្យខ្ញុំ ប៉ុន្តែពេលនេះកំពុងតែឲ្យយកទៅកែ ព្រោះខ្ញុំពាក់ទៅរលុងពេក។ ចំណែកឯពេលរៀបការគឺរកបានហើយ ប៉ុន្តែនៅមិនទាន់កំណត់ថ្ងៃ គ្រាន់តែដឹងច្បាស់ថានឹងរៀបចំឡើងនៅក្នុងខែមករា ឆ្នាំក្រោយនេះ»។
ដោយឡែកក្រោយពីបានដឹងថា Mew នឹងរៀបការនៅដើមឆ្នាំក្រោយភ្លាម ហ្វេនៗនាំគ្នាសន្និដ្ឋានទុកជាមុនហើយថា ពិធីរៀបការនោះប្រាកដជាភាពអធឹកអធម ព្រោះគ្រួសារទាំងសងខាងសុទ្ធតែជាអ្នក ដែលមានមុខមាត់នៅក្នុងសង្គម៕