ចិត្តល្អណាស់! Sririta និង ស្វាមីដឹកដៃគ្នាធ្វើរឿងល្អៗទាំងនេះជាមួយក្មេងៗ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ កំពូលតារាសម្ដែងថៃស្រីល្បីឈ្មោះ​ Sririta Jensen ដែលបច្ចុប្បន្ននេះនាងកំពុងតែសាងគ្រួសារយ៉ាងមានក្ដីសុខជាមួយនិងស្វាមីដែលជាសេដ្ឋីមានប្រាក់វាលលានផងដែរ។

យ៉ាងណាមិញថ្មីៗនេះ កំពូលតារាស្រីរូបនេះនិងស្វាមីបានដឹកដៃគ្នា ទៅសាលារៀនមួយក្នុងខេត្តឈុនបុរី ដើម្បីនាំយកឧបករណ៍កីឡា សម្ភារៈសិក្សា និង អាហារូបត្ថម្ភមួយចំនួន ទៅចែកជូនសិក្សានុសិស្សនៅក្នុងសាលាដែលកំពុងតែខ្វះខាតផងដែរ។

After Footer (Active) - damrei Mr1 Zone2

តាមរយៈសកម្មភាពនោះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងកាន់តែសរសើរទឹកចិត្តដ៏ល្អរបស់តារាស្រីរូបនេះចំពោះសង្គម ហើយនេះក៏មិនមែនលើកទីមួយដែរ ដែលអ្នកទាំងពីរធ្វើរឿងល្អទៅកាន់មនុស្សក្នុងសង្គម៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី